- 2018-09-26 02:42:23
- ព័ត៌មាន
Isco កើតជំងឺរលាកខ្នែងពោះវៀន ត្រូវវះកាត់ជាបន្ទាន់
- 2018-09-26 02:42:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Isco កើតជំងឺរលាកខ្នែងពោះវៀន ត្រូវវះកាត់ជាបន្ទាន់
ចន្លោះមិនឃើញ
Real Madrid និងជម្រើសជាតិអេស្ប៉ាញត្រូវលេងដោយគ្មានកីឡាករសំខាន់ Isco សម្រាប់ប៉ុន្មានប្រកួតខាងមុខ។
អតីតកីឡាកររបស់ Malaga កំពុងកើតជំងឺរលាកខ្នែងពោះវៀននិងត្រូវវះកាត់ព្យាបាលជាបន្ទាន់ ដោយត្រូវសម្រាកជិត១ខែឯណោះ។ ដូច្នេះគេត្រូវខកខានប្រកូកឲ្យ Madrid យ៉ាងតិច៤ប្រកួត និង២ប្រកួតសម្រាប់ជម្រើសជាតិ។
ក្រុមមានមូលដ្ឋានក្នុងទីក្រុង Madrid នឹងលេងដោយគ្មាន Isco ក្នុងពេលវេលាដែលត្រូវគេបំផុត ព្រោះសប្ដាហ៍ពួកគេត្រូវប៉ះជាមួយក្រុមខ្លាំងពីរគឺ Sevilla និង Atletico Madrid ក្នុង La Liga។ ហើយថ្ងៃទី ២ ខែ តុលាត្រូវហោះទៅប្រទេសរុស្សីជួប CSKA Moscow សម្រាប់ប្រកួតទីពីរនៅ Champions League ។
ចំពោះជម្រើសជាតិអេស្ប៉ាញវិញ Isco នឹងមិនបានលេងសម្រាប់ប្រកួតមិត្តភាពជាមួយវែលនិងអង់គ្លេសក្នុងពាន Nations League បានឡើយ។