- 2018-09-24 06:42:19
- បាល់ទាត់
ស៊ូ យ៉ាទី ធ្លាប់ជួយក្រុមឈ្នះជើងឯកលីគកម្ពុជា៤ដងហើយ
- 2018-09-24 06:42:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ូ យ៉ាទី ធ្លាប់ជួយក្រុមឈ្នះជើងឯកលីគកម្ពុជា៤ដងហើយ
ចន្លោះមិនឃើញ
គិតទាំងរដូវកាលឆ្នាំ២០១៨នេះ អ្នកចាំទីជម្រើសជាតិកម្ពុជា និងណាហ្គាវើលស៊ូ យ៉ាទី ធ្លាប់ជួយក្លឹបឲ្យឈ្នះពានជើងឯកបាល់ទាត់ជាតិ (លីគ)៤ដងហើយ បន្ទាប់ពីរូបគេចាប់អាជីពអ្នកចាំទីនេះតាំងពីឆ្នាំ២០០៦។
ស៊ូ យ៉ាទីបានលេងឲ្យក្លឹបអាជីពក្រុមបៀលប្រាយកាលពីឆ្នាំ២០០៦ និងបន្តចូលរួមជាមួយក្រសួងការពារជាតិពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៣។ បន្ទាប់មករូបគេបានចូលរួមជាមួយក្លឹបភ្នំពេញក្រោនពីឆ្នាំ២០១៣ដល់២០១៥ ហើយចូលរួមបឹងកេតពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៨ មុនពេលផ្លាស់ទៅណាហ្គាវើលពាក់កណ្តាលរដូវកាល២០១៨។
ក្នុងរយៈពេលខាងលើ ស៊ូ យ៉ាទីធ្លាប់ជួយឲ្យក្លឹបភ្នំពេញក្រោនឈ្នះជើងឯកលីគកំពូលកម្ពុជា១ដងគឺរដូវកាល២០១៤ និងជួយឲ្យបឹងកេតឈ្នះជើងឯកលីគកម្ពុជាបាន២ដងគឺ២០១៦ និង២០១៧ ព្រមទាំងជួយឲ្យណាហ្គាវើលឈ្នះជើងឯកលីគ២០១៨ បើទោះជារូបគេទើបចូលបានពាក់កណ្តាលរដូវកាល។
បើនិយាយពីពានរង្វាន់ផ្ទាល់ខ្លួនវិញ ស៊ូ យ៉ាទី ធ្លាប់ឈ្នះពានអ្នកចាំទីឆ្នើម២ដងគឺឆ្នាំ២០១៤ និងឆ្នាំ២០១៦ ហើយក៏ធ្លាប់ក្លាយជាអ្នកចាំទីល្អបំបផុតពាន Mekong Club Championship ២០១៥៕