• 2018-09-22 07:22:41
  • បាល់ទាត់

អស្ចារ្យ! KMH ​បង្កើត​ពាន​រង្វាន់​ថ្មី​មួយ​ទៀត ​មាន​ក្រុម​បរទេស​​សុទ្ធ​ ចូល​រួម​បាន​

  • 2018-09-22 07:22:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រដូវ​កាល ២០១៨-១៩ ​នេះ ​ពាន​រង្វាន់ KMH ​បាន​បង្កើត​ជា​ព្រឹត្តិការណ៍​ថ្មី​មួយ​គឺ KMH Super Cup ​ពី​លើ​ពាន​រង្វាន់​ដែល​មាន​ស្រាប់​គឺ KMH Champions League ​និង KMH Cup U18 ។

ពាន​រង្វាន់​ថ្មី​ដែល​មាន​ឈ្មោះ​ថា KMH Super Cup ​នេះ ​នឹង​មាន​១០​ក្រុម​ចូល​រួម ​ហើយ​ក្រុម​ទាំង​១០​នេះ ​សុទ្ធ​តែ​ជា​ក្រុម​ពិសេស​តែ​ម្ដង ​ដោយ​មាន​ទាំង​ក្រុម​ជម្រើស​បរទេស​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។ លោក កាំង សេន ​ស្ថាបនិក​ពាន​រង្វាន់ KMH ​ទាំង​៣​ខាង​លើ ​បាន​បញ្ជាក់​ថា KMH Super Cup ​នឹង​កាន់​តែ​ប្លែក​សម្រាប់​អ្នក​គាំទ្រ។ ពាន​រង្វាន់​នេះ ​ធ្វើ​ដូច Cup ​នៅ​អឺរ៉ុប​ដែរ ​ដោយ​ក្រុម​ឈ្នះ​តាម​ពាន​ផ្សេង​ៗ ​មក​ប្រកួត​គ្នា។ អ្វី​ដែល​ខុស​ប្លែក​នោះ ​មិន​លេង​តែ​១​ប្រកួត​ចប់​នោះ​ទេ ​ដោយ KMH Super Cup ​នឹង​យក​១០​ក្រុម ​ដែល​ជា​ក្រុម​ធ្លាប់​ឈ្នះ​ពាន​ផ្សេង ​ទៅ​លេង​ជាមួយ​ក្រុម All Stars ​ផ្សេង​ទៀត​នៅ​កម្ពុជា។

លោក កាំង សេន ​ស្ថាបនិក​ពាន​រង្វាន់ KMH

តួ​យ៉ាង​ដូចជា Japanese All Stars , African All Stars , European All Star ​និង World All Stars ​ជា​ដើម។ សុទ្ធ​តែ​បាន​ជ្រើសរើស ​រួច​ជា​ស្រេច​ដើម្បី​ត្រៀម​ខ្លួន​ប្រជែង​ជាមួយ​ក្រុម​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​នៅ​កម្ពុជា​ដូចជា KMH All Stars, ក្រុម​ម្ចាស់​ជើង​ឯក​ពាន Heng Samrin ក្រុម AVATAR FC ​ក្រុម Bejeng Family ​ក្រុម​ Heng Samrin All Stars ​​និង​ក្រុម Khmer United ​ជា​ដើម។

សម្រាប់​ការ​ចាប់​ផ្ដើម​ប្រកួត​ពាន​រង្វាន់​ខាង​លើ​នេះ​វិញ ​គឺ​នឹង​ត្រូវ​ធ្វើ​ឡើង​ឱ្យ​បាន​មុន ​ពាន​រង្វាន់ KMH Champions League ​និង KMH Cup ​។ ​ខណៈ ដែល​ប្រាក់​រង្វាន់​សម្រាប់​ក្រុម​អ្នក​ឈ្នះ​វិញ គឺ​នឹង​ទទួល​បាន​៥​ពាន់​ដុល្លារ ​សម្រាប់​អ្នក​លេខ​១ ​ក្រុម​លេខ​២​បាន ២ ៥០០​ដុល្លារ ​និង​ក្រុម​លេខ​៣ ​បាន​១ ៥០០​ដុល្លារ។ សម្រាប់​ដំណឹង​លម្អិត​អាច​ទាក់ទង​ទៅ​កាន់​លេខ​ទូរសព្ទ​ ០១៧ ៣០៣ ៩២០ ​និង​ ០៩៨​ ២៥២ ១៥២៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី