• 2018-09-22 04:57:40
  • បាល់ទាត់

ល្អ​ណាស់! ​ក្រសួង​​អប់រំ ​ឱ្យ​​ជាង ៧០​ម៉ឺន​ដុល្លារ ​ដល់​​៤០​សហព័ន្ធ ​ដើម្បី​ពង្រឹង​សមត្ថភាព

  • 2018-09-22 04:57:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​លោក ស សុខា ​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ ​បាន​បញ្ជាក់​ថា ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោងនឹង​​ផ្តល់​ថវិកា​ជាតិ​សរុប​ចំនួន ២៩៨០លាន​រៀល (ជាង ៧២ម៉ឺន​ដុល្លារ) ទៅឱ្យ​ ៤០​សហព័ន្ធ​កីឡា​ សម្រាប់​គម្រោង​អភិវឌ្ឍន៍​វិស័យ​កីឡា នាឆ្នាំ​២០១៩​ខាងមុខ។​

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

ការ​ផ្ដល់​ប្រាក់​យ៉ាង​ច្រើន​នេះ គឺ​ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍ​ឆ្ពោះទៅ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​អាស៊ាន ស៊ីហ្គេម លើកទី​៣២ នាឆ្នាំ​២០២៣ ខាងមុខ។ ទិសដៅ​បន្ទាប់​របស់​ក្រសួង​អប់រំ សម្រាប់​អាណត្តិ​ទី៦ (២០១៨-២០២៣) ដោយនឹង​ត្រូវ​បន្ត​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ ដើម្បី​លើក​កម្ពស់ និង​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា ឆ្ពោះទៅ​ស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​ក្នុងនោះ​រួមមាន៖ បន្តការ​ជួសជុល កែ​លម្អ និង​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​កីឡា បណ្តុះបណ្តាល​ធនធាន​មនុស្ស មន្ត្រី​កីឡា គ្រូ​បង្វឹក អាជ្ញាកណ្តាល​ចៅ​ក្រម កីឡាករ កីឡាការិនី​ថ្នាល និង ជម្រើស​ជាតិ។ ក្រៅពីនេះ​ក៏មានការ​បន្ត​កែ​ទម្រង់​ការ​ប្រកួត​កីឡា​គ្រប់​ប្រភេទ បន្ត​ប្រតិភូកម្ម​ការងារ និង​គាំទ្រ​ថវិកា​ដល់​សហព័ន្ធ​ជាតិ​ផងដែរ។

កាលពីឆ្នាំ​២០១៧ ក្រសួង​បាន​ចំណាយ​ថវិកា​ចំនួន​ ១៦៧០​​លាន​រៀល (ជាង ៤០ម៉ឺន​ដុល្លារ) ដល់​សហព័ន្ធកីឡា​ជាតិ​នានា​ចំនួន​២១។ ការផ្តល់​កញ្ចប់​ថវិកា​សរុប​ទាំងអស់​នេះ​តាម​ឆ្នាំនី​មួយៗ គឺត្រូវ​បាន​បែងចែក​ទៅតាម​សហព័ន្ធ​ជំនាញ​នីមួយៗ ដោយ​សហព័ន្ធ​បាន​រៀបចំ​ការងារ​ទាំង៣ គឺ​ការងារ​រដ្ឋបាល ការ​បណ្តុះបណ្តាល និង​ការ​ប្រកួត​ដោយ​ខ្លួនឯង៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់