- 2018-09-20 08:53:48
- បាល់ទាត់
កម្ពុជាធ្លាក់៣លេខនៅ FIFA Ranking ខែកញ្ញា តែនៅលើម៉ាឡេស៊ីដដែល
- 2018-09-20 08:53:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាធ្លាក់៣លេខនៅ FIFA Ranking ខែកញ្ញា តែនៅលើម៉ាឡេស៊ីដដែល
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិកម្ពុជាបានធ្លាក់ចំណាត់ថ្នាក់ ៣លេខ នៅលើ FIFA Ranking ប្រចាំខែកញ្ញានេះ ប៉ុន្តែនៅតែនៅលើក្រុមម៉ាឡេស៊ីដដែល។
ខែមុនកម្ពុជាស្ថិតនៅលេខ១៦៦ ហើយសម្រាប់ខែនេះធ្លាក់មកលេខ១៦៩ វិញ។ យ៉ាងណាមិញ ស្ថិតនៅលេខនេះ កម្ពុជានៅតែស្ថិតលើប្រទេស៤ដដែល គឺម៉ាឡេស៊ី ១៧១ ឡាវ ១៧៩ ទីម័រ ១៩០ និងប្រ៊ុយណេ ១៩៥។ សម្រាប់នៅតំបន់អាស៊ាន ជាពិសេសប្រទេសជិតខាងនោះ វៀតណាមនៅលេខ១០២ ខណៈដែលថៃវិញនោះ នៅលេខ១២២។ ដូច្នេះក្រុមខ្ពស់ជាងគេនៅអាស៊ានគឺនៅតែជាវៀតណាមដដែល៕