• 2018-09-11 04:13:15
  • បាល់ទាត់

រឿង​នៅ​ពីក្រោយ Honda ​អត់​ដាក់​ ប្រាក់ មុន្នីឧត្តម ចូល​លេង​យប់មិញ

  • 2018-09-11 04:13:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាក់ មុន្នីឧត្តម ​មិន​មាន​វត្តមាន​ចូល​លេង​ឡើយ ​ក្នុង​ការ​ប្រកួត​របស់​ក្រុម​កម្ពុជា ប៉ះ​ម៉ាឡេស៊ី ​នៅ​យប់មិញ​នេះ ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​ដាក់​ចម្ងល់​ចំពោះ​រឿង​នេះ។

បើ​តាម​សាមី​ខ្លួន​បាន​បញ្ជាក់​ថា ​ខ្លួន​ត្រូវ​បាន​ចូល​លេង​ទៅ​ហើយ ​នឹង​មាន​ឈ្មោះ​ក្នុង​បញ្ជី​១១​នាក់​ដំបូង​ថែម​ទៀត ប៉ុន្តែ​ដោយសារ​តែ​របួស​អំឡុង​ពេល​ហ្វឹកហាត់​បន្តិចបន្តួច ទើប​ធ្វើ​ឱ្យ​ខ្លួន​មិន​អាច​ចូល​លេង​បាន។ ​ស្រប​ពេល​ដែល​អ្នក​ចាត់ការ Honda ​វិញ ​ដោយ​ខ្លាច​របួស​គេ​កាន់​តែ​ខ្លាំង ​ក៏​មិន​ហ៊ាន​ដាក់​ឱ្យ​លេង​ប៉ុន្មាន​នាទី​ចុង​ក្រោយ​អ្វី​ឡើយ ​ពោល​គឺ​ឱ្យ​សម្រាក​តែ​ម្ដង ​ដើម្បី​ឱ្យ​របួស​នេះ​ជា​១០០​%។

ការ​ទុក​ជើង ​ឱ្យ​សម្រាក​នេះ​ដែរ គឺ​ដើម្បី​ធានា​បាន​ថា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា​រូប​នេះ ​នឹង​មាន​មុខ​១០០% ​នៅ​ពេល​លេង​ពាន​រង្វាន់ Suzuki Cup ​នា​ពេល​ខាង​មុខ​នេះ ដែល​ជា​ពាន​រង្វាន់​ផ្លូវការ។ រំលឹក​ទៅ​ការ​ប្រកួត​មិត្តភាព​យប់មិញ ​កម្ពុជា ចាញ់​ក្នុង​ដី​ខ្លួន​ឯង ១-៣ ​ក្រោម​ថ្វី​ជើង​ម៉ាឡេស៊ី។ នេះ​ជា​ការ​ប្រកួត​មិត្តភាព​លើក​ដំបូង​របស់​កម្ពុជា ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Honda ​មុន​ឈាន​ចូល​ការ​ប្រកួត​ផ្លូវការ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់