- 2018-09-11 03:23:35
- បាល់ទាត់
កែវ សុខផេង៖ Honda បង្ហាត់១សប្ដាហ៍ អត់ទាន់គ្រប់គ្រាន់ទេ ប៉ុន្តែក្រុមប្លែកជាងមុន
- 2018-09-11 03:23:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កែវ សុខផេង៖ Honda បង្ហាត់១សប្ដាហ៍ អត់ទាន់គ្រប់គ្រាន់ទេ ប៉ុន្តែក្រុមប្លែកជាងមុន
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ កែវ សុខផេង យល់ឃើញថា ការហ្វឹកហាត់ត្រឹមពេល១សប្ដាហ៍ជាមួយអ្នកចាត់ការថ្មី Honda នៅមិនទាន់គ្រប់គ្រាន់នៅឡើយ ព្រោះមានពេលតិចពេក ប៉ុន្តែបើមើលទៅក្រុមទាំងមូល មានភាពខុសប្លែកពីរាល់ដង ល្អជាងមុន។
កម្ពុជា បរាជ័យក្រោមថ្វីជើងក្រុមម៉ាឡេស៊ី ក្នុងលទ្ធផល ១-៣ នៅយប់មិញនេះ នៅចំពោះមុខអ្នកគាំទ្រជិត៤ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិ។ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Honda អ្នកគាំទ្រភាគច្រើនមើលឃើញ ក្រុមទាំងមូលលេងមានភាពក្លាហានជាងមុន និងបានបង្កើតឱកាសច្រើនទៅលើគូប្រកួតដែលជាក្រុមខ្លាំងជាងកម្ពុជា។
ដូចគ្នានេះដែរ សុខផេង ខ្សែប្រយុទ្ធកម្ពុជាកម្របាត់មុខពីក្រុមជម្រើសជាតិ បាននិយាយដែរថាខ្លួនសោកស្ដាយចំពោះលទ្ធផលបរាជ័យនេះ ប៉ុន្តែនឹងខិតខំប្រឹងប្រែងបន្ថែមទៀតសម្រាប់ប្រកួតក្រោយ។ រយៈពេលហ្វឹកហាត់ត្រឹម១សប្ដាហ៍ នៅមិនទាន់គ្រប់គ្រាន់ឱ្យក្រុមយល់ពីបច្ចេកទេសរបស់ Honda ទាំងស្រង់ឡើយ ប៉ុន្តែក៏អាចយល់បានមួយចំនួនដែរ។ ក្រុមទាំងមូល ចាប់ផ្ដើមខុសប្លែកពីលើកមុន ដោយពេលនេះ ពួកគេអាចដណ្ដើមបាល់ និងឡើងប្រយុទ្ធបានលឿន។
ចំពោះការប្រកួតយប់មិញនេះដែរ អតីតកីឡាករជម្រើសជាតិជប៉ុន ដែលទើបមានឱកាសមកដឹកនាំក្រុមកម្ពុជា យល់ឃើញដែរថាលោកពេញចិត្តចំពោះទម្រង់លេងកម្ពុជា ហើយលេងបានល្អនៅតង់ទី១។ យ៉ាងណាមិញ ចូលតង់ទី២ ពួកគេហាក់ដូចជាអន់កម្លាំង ដូច្នេះហើយនេះជាចំណុចត្រូវកែលម្អនៅប្រកួតបន្ទាប់៕