- 2018-09-09 06:33:19
- បាល់ទាត់
គួច សុកុម្ភៈ ថា កូនក្រុមទាំងអស់ហាត់របៀបលេងរបស់ Honda បាន ៧០ ទៅ៨០ %ហើយ
- 2018-09-09 06:33:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួច សុកុម្ភៈ ថា កូនក្រុមទាំងអស់ហាត់របៀបលេងរបស់ Honda បាន ៧០ ទៅ៨០ %ហើយ
ចន្លោះមិនឃើញ
ប្រធានក្រុមជម្រើសជាតិកម្ពុជា គួច សុកុម្ភៈ យល់ឃើញរបៀបលេងថ្មីរបស់អ្នកចាត់ការ Keisuke Honda យល់បាន ៧០ ទៅ៨០ ហើយ សម្រាប់ការត្រៀមជួបជាមួយម៉ាឡេស៊ីវេលាម៉ោង ៦:៣០ នាទីស្អែកនេះនៅពហុកីឡដ្ឋានជាតិ។
កីឡាករមានបទពិសោធគ្រាប់គ្រាន់ជាមួយជម្រើសជាតិរូបនេះបានឲ្យដឹងថា កូនក្រុមទាំងអស់បានប្រឹងប្រែងហ្វឹកហាត់ និងព្យាយាមធ្វើអ្វីដែលអ្នកចាត់ថ្មីបានប្រាប់ ពិសេសរាល់ចំណុចខ្វះខាត។ រហូតមកដល់ពេលនេះកូនក្រុមទាំងអស់អាចយល់ពីចិត្តចង់បានរបស់ Honda ដែលជាអ្នកចាត់ថ្មីបានប្រមាណជា ៧០ ទៅ ៨០ % ហើយ។
កូនក្រុមទាំងអស់មិនបានគិតអ្វីផ្សេងក្រៅពីការតាំងចិត្តថា ធ្វើយ៉ាងណាលេងឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីស្វែងរកលទ្ធផលល្អមួយឲ្យកម្ពុជា។ ទាក់ទងការជ្រើសរើសយក សុគុម្ភៈ ឲ្យធ្វើជាប្រធានក្រុមនេះលោក Keisuke Honda បានបញ្ជាក់ថា ដោយសារកីឡាកររូបនេះមានបទពិសោធគ្រប់គ្រាន់ ពិសេសជាអ្នកនាំលេងមួយរូបរបស់ក្រុម។
បន្ទាប់ពីការប្រកួតមិត្តភាពនេះទៅកម្ពុជានៅសល់ពីរប្រកួតទៀតគឺជួបក្រុមជម្រើសជាតិទីម័រខាងកើត ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ និងប៉ះក្រុមជម្រើសជាតិសិង្ហបុរីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ដែលពីរប្រកួតនេះធ្វើឡើងវេលាម៉ោង ៦:៣០ នាទីដូចគ្នា នៅពហុកីឡដ្ឋានជាតិ៕