• 2018-09-05 03:01:15
  • ព័ត៌មាន

Ronaldinho ចង់​ឲ្យ​ Barca ដាក់​លេខ​១០​​ចូល​និវត្តន៍​ក្រោយ​ Messi ព្យួរ​ស្បែក​ជើង​

  • 2018-09-05 03:01:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ronaldinho វីរបុរស​ Barcelona បាន​និយាយ​ថា​ក្លឹប​គួរ​តែ​ទុក​លេខ​១០​ឲ្យ​ចូល​និវត្តន៍​ឈប់​ឲ្យ​កីឡាករ​ណា​ពាក់​ទៀត​នៅ​ពេល​​ Lionel Messi ព្យួរ​ស្បែក​ជើង​ឈប់​លេង​បាល់ទាត់​អាជីព។​

Messi ដែល​ជា​កំពូល​ Super Star ដាច់​គេ​មួយ​រូប​នៅ​លើ​ពិភពលោក​បាន​ពាក់​លេខ​១០​ ក្រោយ​ម្ចាស់​លេខ​ចាស់​ Ronaldinho ចាកចេញ​ទៅ​ AC Milan ក្នុង​ឆ្នាំ​២០០៨​ហើយ​បាន​កសាង​កេរ្តិ៍​ឈ្មោះ​ឈាន​ដល់​កម្រិត​កំពូល​តាំង​ពី​ពេល​នោះ​មក​ដោយ​ឈ្នះ​ Ballon d'Or ៥​សម័យ​កាល​ និង​ពាន​ជា​ច្រើន​ទៀត។​

តាម​សម្រង់​សម្ដី​ពី​ The Sun បុរស​សញ្ជាតិ​ប្រេស៊ីល​និយាយ​ថា៖ "ពេល​ Messi ចូល​និវត្តន៍​នៅ​ថ្ងៃ​អនាគត​ ក្លឹប​គួរ​តែ​កុំ​ផ្ដល់​លេខ​១០​ឲ្យ​នរណា​ពាក់​តទៅ​ទៀត"។ ក្រៅ​ពី Messi និង​ Ronaldinho កីឡាករ​​ល្បីៗ​ធ្លាប់​ពាក់​លេខ​១០​នៅ​ Barca មាន​ដូចជា Rivaldo, Romario និង​ Pep Guardiola៕

ប្រភព៖ Goal ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់