- 2018-08-27 04:02:15
- បាល់ទាត់
លើកនេះ Torres ស៊ុត១ហើយ Assist២ទៀត នាំ Sagan Tosu ឈ្នះនៅ J league
- 2018-08-27 04:02:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើកនេះ Torres ស៊ុត១ហើយ Assist២ទៀត នាំ Sagan Tosu ឈ្នះនៅ J league
ចន្លោះមិនឃើញ
ទីបំផុតFernando Torres រកបានគ្រាប់ដំបូងក្នុងក្របខណ្ឌ Jleagueហើយ ក្រោយជួយ Sagan Tosu ឈ្នះក្រុមនៅតំបន់កាត់ចោលដូចគ្នា Gamba Osaka ក្នុងលទ្ធផល ៣ទល់នឹង០។
សម្រាប់ការប្រកួតនេះ អតីតកីឡាកររបស់ Atletico Madrid បង្ហាញសមត្ថភាពគួរឲ្យចាប់អារម្មណ៍មែនទែន ព្រោះគេបានបញ្ជូនឲ្យមិត្តរួមក្រុមទាត់ចូល២គ្រាប់ ថែមទាំងទាត់ចូលខ្លួនឯងមួយគ្រាប់ទៀត។ Sagan Tosu រកបានគ្រាប់ដំបូងនាទី៤៨ដោយកីឡាករ Yuji Ono មុនពេល Mu Kanazaki ធ្វើបានគ្រាប់ទីពីរនាទី៥៩។
Torres ជាអ្នកបន្ថែមគ្រាប់បាល់ចុងក្រោយ ជួយក្រុមបាន៣ពិន្ទុយ៉ាងសំខាន់ ខណៈកំពុងស្ថិតនៅតំបន់ក្រុមទាំង៣នឹងត្រូវគេកាត់ចេញនៅរដូវកាលក្រោយ។ ជាការពិតនេះជាគ្រាប់ទី២របស់ Torres នៅក្រុម Sagan Tosu ប៉ុន្តែជាគ្រាប់ដំបូងនៅ Jleague ឯ១គ្រាប់ទៀតធ្វើបានទៅ Cup៕