• 2018-08-24 02:08:16
  • បាល់ទាត់

Pellegrini ប្រៀបធៀប Jack Wilshere ជា Pirlo នៅ West Ham

  • 2018-08-24 02:08:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Manuel Pellegrini បាន​ប្រៀប​ប្រដូច​កីឡាករ​អង់គ្លេស Jack Wilshere គឺ​ជា​ Andrea Pirlo ក្នុង​ក្លឹប​ញញួរ​យក្ស​ West Ham។

Wilshere ត្រូវ​បាន​អ្នក​ចាត់​ការ​របស់ Arsenal ថ្មី​លោក Unai Emery លក់​ចេញ​កាល​ពី​រដូវ​ក្ដី​នេះ​ទៅ​ឲ្យ West Ham បន្ទាប់​ពី​គេ​រស់​នៅ​ក្នុង​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុងដ៏​តាំង​ពី​អាយុ​៩​ឆ្នាំ។ ប៉ុន្តែ​កាល​ពី​ម្សិលមិញ Wilshere ទទួល​បាន​ការ​សរសើរ​ពី​លោក Pellegrini ​ដែល​ជា​អ្នក​ចាត់​ការ​របស់ West Ham បច្ចុប្បន្ន មុន​ពេល​ប៉ះ​ Arsenal ស្អែក​នេះ។

ត្បិត​​២​ប្រកួត​ដំបូង​ក្នុង​លីគ West Ham បរាជ័យ​ទាំងអស់ ហើយ Wilshere ទទួល​​ការ​រិះគន់​ខ្លះ​​ថា​ស្រដៀង​ Noble តែ​លោក Pellegrini លើក​ឡើង​ថា៖ "ប្រសិន​ជា​អ្នក​ចង់​បាន​កីឡាករ​លឿន​ជាង​ពួក​គេ គឺ​ពិបាក​រក​ណាស់។ ប្រសិន​ជា​អ្នក​ចង់​បាន​កីឡាករ​មាន​បច្ចេកទេស​ល្អ​​លេង​មិន​បាត់​បាល់ លុះ​ត្រា​តែ​ពួក​គេ​ចេះ​លេង​ជាមួយ​គ្នា"។

អ្នក​ចាត់​ការ​សញ្ជាតិ​ឈីលី​បន្ត​ថា​៖ “អ្នក​ទាំង​អស់​គ្នា​ភាគ​ច្រើន​ចាំ​បាន​ថា Juventus លេង​ជាមួយ​តែ​ខ្សែ​ការពារ​ម្នាក់​ទេ​ នោះ​គឺ Pirlo។ ហើយ Pirlo គឺ​ដូច​ទៅ​នឹង Jack អញ្ចឹង មាន​ចរិតលក្ខណៈ​ដូច​គ្នា។ Pirlo ​មិនមែន​ជា​ខ្សែ​បម្រើ​ការពារ​ចាំ​អង្គុយ​មុខ​ខ្សែ​ការពារ​ទេ។ គេ​មាន​ទំនុកចិត្ត​ក្នុង​ការ​ទទួល​បាល​ពី​ខ្សែ​ការពារ។ Jack ក៏​ធ្វើ​អញ្ចឹង​ដូច​គ្នា”៕

​​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់