• 2018-08-23 01:00:00
  • បាល់ទាត់

សកម្មភាព​គ្រូ​ មាស ចាន់​ណា ក្រោមដំណក់ទឹកភ្លៀងក្នុងថ្ងៃទម្លាក់បឹងកេតពីពាន Hun Sen Cup

  • 2018-08-23 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​សកម្មភាព​របស់​គ្រូ​បង្វឹក​របស់​ក្រុម​ ណាហ្គាវើល ​លោក​មាស​ ចាន់ណា​ ពេល​ហ្វឹកហាត់​កូន​ក្រុម​កម្ដៅ​សាច់ដុំ​ក្រោមដំណក់ទឹកភ្លៀងក្នុងថ្ងៃ​ប៉ះ​ក្រុម​​បឹងកេត ក្នុងវគ្គ៨ក្រុមចុងក្រោយក្នុងពាន សម្ដេច ហ៊ុន សែន កាល​ពី​កន្លង​ទៅ។

រូបភាព​សកម្មភាព​ហ្វឹក​ហាត់​កូន​ក្រុម​​របស់​គ្រូ​បង្វឹក ​មាស ចាន់​ណា​ ទាំង​១២ សន្លឹក​ក្រោម​មេឃ​ភ្លៀង​រលឹម​នេះ​ ​បង្ហាញ​នៅ​ភាព​អំណត់ ការ​ខំ​ប្រឹង​ ការ​សាមគ្គី​ជា​ក្រុម​ ជា​មេ​ដឹក​នាំ​ ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ក្រុម​របស់​ខ្លួន​ទទួល​បាន​លទ្ធផល​ល្អ​។

​​​ចប់​ការ​ប្រកួត​ ណា​ហ្គា​វើល ​បាន​ឈ្នះ​លើ​ក្រុម ​បឹង​កេត​ ដោយ​គ្រាប់​បាល់​ប៉េណាល់ទី​ក្នុង​លទ្ធផល ៣ ទល់នឹង ២ ដែល​ធ្វើ​ឲ្យ​ក្រុម​បឹងកេត​ អស់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ ហើយខ្លួននឹងឡើងទៅប្រកួតវគ្គ៤ក្រុមចុងក្រោយ។

ខាង​ក្រោម​នេះ​ជា​រូប​ភាព​សកម្មភាព​របស់​គ្រូបង្វឹក​ មាស ចាន់ណា ហ្វឹកហាត់កូនក្រុមនៅលើវាលស្មៅពហុកីឡដ្ឋានជាតិ៖

​ណាហ្គាវើល ​នឹង​ឡើង​ទៅ​ប្រកួត​ក្នុង​វគ្គ ៤​ក្រុម​ចុង​ក្រោយ​ដោយ​ប៉ះ​​ ក្រុម​ក្រសួង​ការពារ​ជាតិ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នៅ​ថ្ងៃ​ទី ១​ខែកញ្ញា ឆ្នាំ២០១៨ ខាង​មុខ​។ ​សម្រាប់​មួយ​គូ​ទៀត​គឺ អង្គរ​​ថាយ​ហ្គឺរ នឹង​ត្រូវ​ជួប​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (ប៉ូលិស) ​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៨។ សម្រាប់​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រគ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ ​ខែ​តុលា ​ឆ្នាំ​២០១៨៕

ចុចមើល រូបភាពស្អាតៗ ទាក់ទាញ បង្កប់ដោយអត្ថន័យ

ចុចមើល រូបភាពសង្វេគរបស់កីឡដ្ឋានរបស់ក្រុមបាលទាត់អាស៊ីអឺរ៉ុប

ចុចមើល បណ្តុំព័ត៌មានទាក់ទងពាន Hun Sen Cup

អត្ថបទ៖ យ៉ន សូវៀត

មតិយោបល់