- 2018-08-22 03:57:03
- បាល់ទាត់
មាស ចាន់ណា មិនទាន់ហ៊ានរំពឹងខ្ពស់លើកពានលីគកំពូលឡើយ
- 2018-08-22 03:57:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាស ចាន់ណា មិនទាន់ហ៊ានរំពឹងខ្ពស់លើកពានលីគកំពូលឡើយ
ចន្លោះមិនឃើញ
លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល នៅមិនទាន់ហ៊ានរំពឹងខ្ពស់ក្នុងការលើកពានលីគកំពូលកម្ពុជាឡើយ ព្រោះ៤ប្រកួតចុងក្រោយសុទ្ធតែក្រុមខ្លាំងទាំងអស់។
ឆ្លងកាត់ការប្រកួតនៅសប្ដាហ៍ទី១៨ ដែលណាហ្គាយកឈ្នះបឹងកេត ២-០ មក ពួកគេបានហក់ឡើងកំពូលតារាងលីគកំពូលហើយ ដោយឈ្នះពិន្ទុក្រុមលេខពីរ តែ២ពិន្ទុប៉ុណ្ណោះ។ ការឡើងមកកំពូលតារាងនេះដែរ លោក មាស ចាន់ណា នៅមិនទាន់ហ៊ានរំពឹងខ្ពស់ឡើយ ព្រោះក្រុមត្រូវប៉ះក្រុមខ្លាំងទៀតនៅប្រកួតដែលនៅសល់។
លោក បញ្ជាក់ថាទម្រង់លេងក្រុមទាំងមូលពិតជាល្អសម្រាប់ការប៉ះបឹងកេត ប៉ុន្តែមិនប្រាកដថាអាចនឹងល្អដូច្នេះរហូតនោះទេ។ ហេតុនេះហើយ ទើបបានជាលោកមិនធានាថានឹងបានជើងឯកឡើយ ព្រោះការប្រកួតនៅសល់៤ប្រកួតទៀតនោះ សុទ្ធតែក្រុមខ្លាំង ដោយមានទាំងសូទីឡូអង្គរ ក្រសួងការពារជាតិ ប៉ូលិស និងវិសាខាជាដើម។
ដោយឡែកសម្រាប់ក្រុមណាហ្គាវើល សប្ដាហ៍ទី១៩នេះ នឹងត្រូវលេងទល់ក្រុមសូទីឡូអង្គរ នៅទឹកដីខេត្តសៀមរាប នៅថ្ងៃទី២៥ខាងមុខ វេលាម៉ោង៣:៣០នាទីរសៀល ។ ណាហ្គាវើល រដូវកាលនេះធ្វើបានល្អទាំងលីគនិង Hun Sen Cup ។ ដោយពាន Hun Sen Cup ពួកគេបានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដោយនឹងត្រូវប៉ះជាមួយក្រុមខ្លាំងក្រសួងការពារជាតិនាវគ្គនេះ៕