- 2018-08-22 03:15:57
- បាល់ទាត់
លក្ខខណ្ឌពិសេសមួយត្បិតបិទទីផ្សារ តែក្លឹបទាំងអស់នៅតែអាចនាំចូលកីឡាករថ្មី
- 2018-08-22 03:15:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក្ខខណ្ឌពិសេសមួយត្បិតបិទទីផ្សារ តែក្លឹបទាំងអស់នៅតែអាចនាំចូលកីឡាករថ្មី
ចន្លោះមិនឃើញ
គ្រប់គ្នាប្រាកដជាដឹងច្បាស់ រាល់ពេលទីផ្សារដោះដូរកីឡាករបិទ ក្លឹបទាំងអស់មិនអាចទិញឬខ្ចីជើងកីឡាករពីក្លឹបផ្សេងបានឡើយ។ យ៉ាងណាមិញមានលក្ខខណ្ឌពិសេសមួយ ក្លឹបនៅតែអាចនាំចូលកីឡាករថ្មីបាន ប្រសិនកីឡាករទាំងនោះមិនជាប់កុងត្រាជាមួយក្លឹបណាមួយ។
ដើម្បីងាយយល់សូមលើកឧទាហរណ៍ជាក់ស្ដែងរបស់ Manchester City ពេលបច្ចុប្បន្ន។ តាមដំណឹងម្សិលមិញ Claudio Bravo អ្នកចាំទីដៃទី២របស់ Man City បានរងរបួសសាច់ដុំ ពេលហ្វឹកហាត់។ មើលតាមស្ថានភាពអ្នកចាំទីសញ្ជាតិឈីលីអាចត្រូវសម្រាកពេញមួយរដូវកាលឯណោះ។
រដូវកាលនេះ City បានលក់អ្នកចាំទីមានបទពិសោធន៍២នាក់គឺ Joe Hart និង Angus Gunn ដូច្នេះនៅសល់តែ Ederson, Bravo និងអ្នកចាំទីវ័យ២០ឆ្នាំ Daniel Grimshaw។ Daniel Grimshaw ជាកីឡាករស្ទើរបទពិសោធន៍ ជាពិសេសមិនទាន់បង្ហាញខ្លួនប្រកួតអាជីពផ្លូវការផង ដូច្នេះប្រសិនបើ Ederson មានបញ្ហារបួសម្នាក់ទៀត នោះ Man Ctiy នឹងយ៉ាប់។
ដើម្បីបង្ការបញ្ហាក្នុងក្រុមពេលខាងមុខ Pep Guardiola មិនអាចរងចាំដល់ខែមករាដើម្បីទិញកីឡាករថ្មីទេ លោកកំពុងសម្លឹងរកអ្នកចាំទីណាម្នាក់ដែលមានបទពិសោធន៍និងមិនជាប់កុងត្រាជាមួយក្លឹបដទៃ៕