• 2018-08-20 05:01:12
  • បាល់ទាត់

យុវជន​សាលា​តម្រង់​​ទិស​ក្រចេះ​កម្ដៅ​សាច់​ដុំ​ត្រៀម​ប្រកួត​ពាន​ថ្នាក់​ជាតិ​

  • 2018-08-20 05:01:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​របស់​សាលា​តម្រង់​ទិស​ខេត្ត​ក្រចេះ​បាន​ចាប់​ផ្តើម​ប្រកួត​មិត្តភាព​​ជា​បន្ត​បន្ទាប់​ ក្រោយ​ការ​ហ្វឹកហាត់​រយៈ​ពេល​ជាង​៤​ខែ​ កន្លង​មក​នេះ។

ក្រុម​យុវជន​តម្រង់​ទិស​ក្រចេះ

ក្រោម​ការ​ដឹក​នាំ​របស់​លោក​ សំ​ សុធិ​ អតីត​គ្រូ​ស៊ីម៉ាក់​ និង​លោក​ ពេជ្រ​ សុផាសិត​ អតីត​កីឡាករ​មហា​គ្រុឌ​ និង​គីរីវង្ស​សុខសែនជ័យ​ យុវជន​សាលា​តម្រង់​ទិស​បាន​កម្តៅ​សាច់​ដុំ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​នេះ​ដោយ​ប្រកួត​ទី​១​​ឈ្នះ​ និង​ប្រកួត​ទី​២​ស្មើ​ជា​មួយ​ក្នុង​មួយ​ក្រុម​វ័យ​ចំណាស់​ខេត្ត​ក្រចេះ។

លោក​ សំ​ សុធិ គ្រូ​បង្គោល​បាន​ឲ្យ​ដឹង​ថា​ លោក​រៀប​ចំ​ការ​ប្រកួត​ឲ្យ​សិស្ស​លោក​ជា​មួយ​ក្រុម​ដែល​មាន​កម្រិត​លើស​កូន​ក្រុម​របស់​លោក​​ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​បទ​ពិសោធ​លើ​ទីលាន​កាន់​តែ​ច្រើន​ ជា​ពិសេស​​វាស់​ស្ទង់​​សមត្ថភាព​កូន​ក្រុម​​ដើម្បី​ងាយ​ស្រួល​កែ​សម្រួល​ពី​យុទ្ធសាស្រ្ត​ និង​បច្ចេកទេស​ក្នុង​ការ​លេង។

ក្រុម​វ័យ​ចំណាស់​

ក្រុម​បាល់ទាត់​វ័យ​ចំណាស់​ជា​ក្រុម​រួម​មួយ​ក្នុង​ខេត្ត​ដែល​ប្រមូល​ផ្តុំ​ដោយ​កីឡាករ​វ័យ​លើស​ពី​៣០​ឆ្នាំ​ ហើយ​ពួក​គាត់​មួយ​ចំនួន​ ជា​អតីត​កីឡាករ​ជម្រើស​ខេត្ត​ និង​ក្លឹប​មហា​គ្រុឌ​ក្រចេះ​ ដែល​លា​ឈប់​ពី​អាជីព​បាល់ទាត់។

លទ្ធផល​ទាំង​ពីរ​ប្រកួត

  • សាលា​តម្រង់​ទិស​ ៥-៣​ វ័យ​ចំណាស់​

  • វ័យ​ចំណាស់​ ២-២​ សាលាតម្រង់​ទិស​

សកម្មភាព​ប្រកួត

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី