• 2018-08-20 04:37:37
  • បាល់ទាត់

អ្នក​គាំទ្រ​ព្រួត​គ្នា​រិះគន់ Martial ខ្លះ​ថា ជា​កីឡាករ​​អន់​បំផុត​មួយ​រូបក្នុង​ក្រុម

  • 2018-08-20 04:37:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​គាំទ្រ​ក្លឹប Manchester United បាន​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​ខ្សែ​បម្រើ​ប្រយុទ្ធ Anthony Martial ក្រោយ​បង្ហាញ​ទម្រង់​លេង​មិន​ល្អ ធ្វើ​ឲ្យ​ក្រុម​ចាញ់ Brighton ៣-២។

សម្រាប់​សប្ដាហ៍​ទី​ពីរ​ក្នុង Premier League កីឡាករ​សញ្ជាតិ​បារាំង​ត្រូវ​បាន​លោក  Jose Mourinho ទុក​ចិត្ត​ឲ្យ​លេង​ជម្រើស​ដំបូង ដើម្បី​បង្ហាញ​សមត្ថភាព។ ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់ Martial ប៉ុន្តែ​ផ្ទុយ​ពី​ការ​រំពឹង​ទុក​​គេ​​បង្ហាញ​ទម្រង់​លេង​មិន​បាន​ល្អ​សោះ នៅ​តំបន់​ប្រយុទ្ធ​ខាង​លើ។

ក្នុង​វគ្គ​ទី​ពីរ​លេង​បាន​១៥នាទី Mourinho បាន​សម្រេច​ដក​ Martial ចេញ​ជំនួស​វិញ​ដោយ Marouane Fellaini។ អំឡុង​ពេល​ដើរ​ចេញ​ពី​ទីលាន​ Martial មិន​បាន​មើល​មុខ Mourinho ទេ។ ព្រោះ​តែ​​លេង​មិន​ល្អ​នេះ​ហើយ អ្នក​គាំទ្រ Man Utd ជា​ច្រើន​បាន​បន្ទោស ​ Martial ដោយ​អ្នក​គាំទ្រ​ម្នាក់​ថា យប់​មិញ​នេះ​អត់​ឃើញMartial ​សោះ​។ ឯ​ម្នាក់​ទៀត​សរសេរ​ខ្លាំង​ៗ​លើ​បណ្ដាញ​សង្គម​ថា អរគុណ​ព្រះ​ដែល​ឲ្យ Martial ចេញ​។ គេ​ជាកីឡាករ​​អន់​បំផុត​មួយ​រូបក្នុង​ក្រុមនេះ៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់