- 2018-08-20 03:25:59
- បាល់ទាត់
យុវជនស្វាយរៀង គ្រងជើងឯកពានយុវជនបាត់់ហើយ
- 2018-08-20 03:25:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនស្វាយរៀង គ្រងជើងឯកពានយុវជនបាត់់ហើយ
ចន្លោះមិនឃើញ
យុវជនក្រោមអាយុ ១៤ ឆ្នាំរបស់ក្លឹបព្រះខ័នរាជស្វាយរៀងបានគ្រងជើងឯកពាន U14 GFA Soriya International Tournament 2018 ឆ្នាំ២០១៨ ដោយយកឈ្នះក្រុមបាល់ទាត់ យុវជនជប៉ុន ១-០ កាលពីម្សិលមិញនេះនៅទីលាន AUPP ។
ព្រឹត្តិការណ៍ខាងលើមានក្រុមចូលរួមចំនួន៨គឺ U-14 ក្រសួងការពារជាតិ,យុវជន U-14 FFC Phnom Penh Academy, U-14 ព្រះខ័នរាជស្វាយរៀង, U-14 ជើងទឹក, U-14 អគ្គស្នងការដ្ឋាននគរបាលជាតិ, GFA A និង B មកពីសឹង្ហបុរី និង ក្រុម U14 GFA Soriya Phnom Penh។
ទាក់ទងការរៀបចំនេះលោក Taiichiro Saito នាយកគ្រប់គ្រងអង្គការ Global Football Soriya បានឲ្យដឹងថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងបង្កើនធនធានកីឡាករសម្រាប់ប្រទេសកម្ពុជា។ អ្វីដែលពិសេសកីឡាករដែលបានចូលរួមព្រឹត្តិការណ៍ខាងលើ នឹងអាចទទួលបានបទពិសោធថ្មីៗ សម្រាប់ខ្លួនឯង ដើម្បីជាដើមទន់សម្រាប់ថ្ងៃក្រោយក្នុងការប្រកួតជាមួយក្មេងៗមកពីក្រៅប្រទេស។
លោកបន្ថែមថា ព្រឹត្តិការណ៍នេះបានបង្កើតឡើងចំនួន ៥ឆ្នាំមកហើយ។ សម្រាប់គោលដៅបន្ទាប់លោកសង្ឃឹមថា នឹងអាចបន្តដំណើរទៅកាន់ទីតាំងខេត្តមួយចំនួនទៀតមានដូចជាខេត្តបាត់ដំបង និងខេត្តសៀមរាបជាដើម៕