• 2018-08-17 06:00:00
  • បាល់ទាត់

ពិតជាសង្វេគណាស់កីឡដ្ឋាន​ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបលិចសល់តែដំបូល

  • 2018-08-17 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡដ្ឋាន​របស់​ក្លឹប​បាល់ទាត់​អាស៊ី​អឺរ៉ុប​ដែល​មាន​ទីតាំង​នៅ​ឃុំស្វាយជ្រុំ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ត្រូវ​ទឹក​លិច​សឹង​បាត់​រូប​រាង​ទាំងស្រុង​ដោយ​នៅ​សល់​តែ​ដំបូល​អគារ​នៃ​កីឡដ្ឋាន​តែ​ប៉ុណ្ណោះ។ ​

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​ក្លឹប​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​១៥​ ខែ​សីហា​​បាន​បញ្ជាក់​ថា ​កីឡដ្ឋាន A​EU Sport Park នេះ​ត្រូវ​បាន​ទឹក​ទន្លេ​មេគង្គ​ជន់​លិច​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​សីហា​ ឆ្នាំ​២០១៨។ នៅ​ក្នុង​សេចក្ដី​​ប្រកាស​ដដែល​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​បាល់ទាត់​អាស៊ី​អឺរ៉ុប​អូណាយធីត​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​មក​រៀប​​ចំ​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​មិត្តហ្វូនខេមបូឌានលីគនៅ​ពហុកីឡដ្ឋាន​ជាតិ​ចំនួន​ ២​ប្រកួត ដោយសប្តាហ៍ទី១៨ ត្រូវនឹងថ្ងៃអាទិត្យ​ទី១៩​ សីហា ២០១៨ និង​សប្តាហ៍​ទី​២០​ថ្ងៃ​អាទិត្យទី១៦ ខែកញ្ញា ឆ្នាំ​២០១៨​​។

សូមបញ្ជាក់ថា​កីឡដ្ឋាន AEU Sport Park ​របស់​ក្លឹប​បាល់ទាត់​អាស៊ី​អឺរ៉ុប​នេះ​ត្រូវ​បាន​ចាប់​ផ្ដើម​សាង​សង់​ក្នុង​នៅ​ចុង​ឆ្នាំ​ ២០១៥ ហើយ​ត្រូវ​បាន​សម្ពោធ​នៅ​​ពាក់​កណ្ដាល​ខែ​តុលា​ ឆ្នាំ២០១៧​ ដោយ​ចំណាយ​ទឹក​ប្រាក់​ក្នុង​ការ​សាង​សង់​​ប្រមាណ​កន្លះលាន​ដុល្លារ៕

អត្ថបទ៖ យ៉ន សូវៀត

មតិយោបល់
អត្ថបទថ្មី