• 2018-08-17 03:23:56
  • បាល់ទាត់

ក្ដៅ​ៗ ​ភា សុភក្ត្រា ត្រូវ​សហព័ន្ធ​ពិន័យ​៦​ប្រកួត ​លុយ​១​លាន​រៀល

  • 2018-08-17 03:23:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ភា សុភក្ត្រា គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ ត្រូវ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ដាក់​ពិន័យ​៦​ប្រកួត​មិន​ឱ្យ​ដឹក​នាំ​ក្រុម​នៅ​លីគ​កំពូល​កម្ពុជា ​និង​ទឹក​ប្រាក់​១​លាន​រៀល​ទៀត ​ពី​បទ​ប្រើ​ឥរិយាបទ​មិន​មែន​ជា​អ្នក​កីឡា ​ទៅ​លើ​មន្ត្រី​បញ្ជា​ការ​ប្រកួត។

ការ​ពិន័យ​នេះ​ធ្វើ​ឡើង ​ក្រោយ​ពី​លោក​បាន​ត​វ៉ា​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល​កាល​ពី​ពេល​កន្លង​ទៅ​នេះ។ ខណៈ​ដែល​ខាង​សហព័ន្ធ​បាន​បញ្ជាក់​ទៀត​ថា ​លោក សុភក្ត្រា ​និង​ក្លឹប​ក្រសួង​ការពារ​ជាតិ ​មាន​សិទ្ធិ​ក្នុង​ការ​ប្ដឹង​តវ៉ា​វិញ ​ក្នុង​រយៈ​ពេល​៥​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ពិន័យ​នេះ​ទៅ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី