• 2018-08-17 02:18:41
  • បាល់ទាត់

West Ham មិន​យក​ដាច់​ខាត ទោះ​ពេល​នេះ Yaya Toure ទំនេរ​គ្មាន​ក្លឹប​​លេង

  • 2018-08-17 02:18:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manuel Pellegrini បដិសេធ​មិន​ចុះ​កុងត្រា​យក​ Yaya Toure ដែល​ជា​អតីត​កីឡាករ​ Manchester City មក​​កាន់​ក្លឹប West Ham ឡើយ ព្រោះ​ជួរ​កីឡាករ​របស់​លោក​ពេល​នេះ​ពេញ​ល្អ​ហើយ។

Toure វ័យ​៣៥​ឆ្នាំ​បាន​ចាកចេញ​ពី Etihad នៅ​រដូវ​ក្ដៅ​នេះ ដោយ​សារ​កិច្ចសន្យា​បាន​អស់ បន្ទាប់​ពី​ចំណាយ​ពេល​៨​ឆ្នាំ​ជាមួយ​ក្លឹប។ ត្បិត​​ពេល​នេះ​នៅ​ទំនេរ តែ​លោក Pellegrini ដែល​ជា​អតីត​អ្នក​ចាត់​ការ​ Man City ដែរ​នោះ សម្រេច​មិន​យក​កូន​ចៅ​ចាស់ Toure មក​រួម​នៅ West Ham ឡើយ។

អ្នក​ចាត់​ការ​សញ្ជាតិ​ឈីលី​បាន​ប្រាប់​ហេតុផល​ថា៖ “ Yaya Toureគឺ​ជា​កីឡាករ​ល្អ​ម្នាក់។ ហើយ​គេ​នៅ​តែ​ជា​កីឡាករ​ល្អ​​ជា​រៀងរហូត ប៉ុន្តែ​សម្រាប់​ពេលវេលា​នេះ គេ​មិនមែនជា​ជម្រើស​របស់ West Ham ទេ។ ពេល​នេះ​ជួរ​កីឡាករ​របស់ West Ham ​ពេញ​ល្អ​ហើយ”។

ក្នុង​រដូវ​ក្ដៅ​នេះ West Ham បាន​ចាយ​លុយ​យ៉ាង​ច្រើន​ជាង​១០០​លាន​ផោន ក្នុង​ទីផ្សារ​​ដោះដូរ​កីឡាករ​កន្លង​ទៅ ដើម្បី​នាំ​យក​កីឡាករ​ថ្មី​ៗ​ល្អ​ចូល។ ពួក​គេ​បាន​បំបែក​កំណត់ត្រា​ក្លឹប​នាំ​ចូល​កីឡាករ​២​រូប​ដែល​មាន​តម្លៃ​ថ្លៃ​ៗ​ដូច​ជា Issa Diop ពី​​ក្លឹប​បារាំង Toulouse ២២​លាន​ផោន​និង  Felipe Anderson តម្លៃ​៤១​លាន​ផោន៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់