- 2018-08-08 04:45:45
- បាល់ទាត់
ភា សុភក្ត្រា៖ ទ័ព ត្រូវតែប្ដូរ សម្រាប់ជើងទី២នេះ
- 2018-08-08 04:45:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភា សុភក្ត្រា៖ ទ័ព ត្រូវតែប្ដូរ សម្រាប់ជើងទី២នេះ
ចន្លោះមិនឃើញ
លោក ភា សុភក្ត្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ បានបញ្ជាក់ថាសមាជិកក្រុមទាំងមូលបានត្រៀមរួចជាស្រេចហើយ ដើម្បីប្ដូរយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀងនៅល្ងាចនេះ។
ក្រសួងការពារជាតិ នឹងប៉ះជាមួយក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ជើងទី២ នៃពានរង្វាន់ Hun Sen Cup ម៉ោង៦:៣០នាទីល្ងាចនេះ។ ខណៈដែលជើងទី១កន្លងទៅ ទ័ពបានបរាជ័យ១-២ រួចទៅហើយនៅកីឡដ្ឋានស្ដាតចាស់។ ដូច្នេះហើយ បានជាជើងទី២នេះ លោក ភា សុភក្ត្រា ដែលជាគ្រូបង្វឹកក្រុមទ័ព បានបញ្ជាក់ថាកូនក្រុមទាំងអស់ បានត្រៀមខ្លួនលេងប្ដូរជាមួយស្វាយរៀងហើយ។
គ្រូបង្វឹកដែលមានវ័យ៣៦ឆ្នាំរូបនេះបាននិយាយថា៖ “កូនក្រុមខ្ញុំ មានឆន្ទៈ អារម្មណ៍ និងកម្លាំងចិត្តខ្លាំងមែនទែន ដើម្បីលេងយកឈ្នះស្វាយរៀង។ ពួកគេបានសុំខ្ញុំហ្វឹកហាត់បន្ថែមនៅថ្ងៃអាទិត្យកន្លងទៅ ដែលជាថ្ងៃឈប់សម្រាក តែពួកគេមិនឈប់ សុំខ្ញុំហាត់បន្ថែម។ ដូច្នេះមានន័យថា ពួកគេតាំងចិត្តខ្លាំង ដើម្បីយកលទ្ធផលល្អ។ ជើងទី១ យើងដាក់កីឡាករខុស ទើបយើងមិនទទួលបានផល ប៉ុន្តែជើងទី២នេះ យើងនឹងផ្លាស់ប្ដូរយុទ្ធសាស្ត្រ”។
ការទៅលេងនៅទឹកដីស្វាយរៀងនេះ អតីតកីឡាករជម្រើសជាតិកម្ពុជាខាងលើដែលចូលដឹកនាំទ័ពនៅរដូវកាលនេះ បានយល់ឃើញថាគ្មានសម្ពាធអ្វីនោះទេ សម្រាប់ការលេងក្រៅដីនេះ។ ព្រោះថាទៅលេងនៅស្វាយរៀង ក្រសួងការពារជាតិក៏ចេញពីភ្នំពេញទៅ ហើយម្ចាស់ផ្ទះស្វាយរៀងនោះ ក៏ចេញពីភ្នំពេញទៅដូចគ្នា៕