
- 2018-08-07 06:27:15
- ព័ត៌មាន
ត្រៀមតែលុយទៅ! ដឹងហាងលក់សម្ភារៈកីឡាធំផ្ដាច់គេនៅស្រុកខ្មែរ បើកឆាប់ៗមានអ្វីខ្លះអត់?
- 2018-08-07 06:27:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមតែលុយទៅ! ដឹងហាងលក់សម្ភារៈកីឡាធំផ្ដាច់គេនៅស្រុកខ្មែរ បើកឆាប់ៗមានអ្វីខ្លះអត់?
ចន្លោះមិនឃើញ
Decathlon គឺជាយីហោលក់សម្ភារៈកីឡារបស់បារាំងដ៏ល្បីល្បាញមួយក្នុងពិភពលោក និងមានវត្តមានជាង៣០ ឆ្នាំ។ តាំងពីឆ្នាំ ២០១១ មកម៉ាក់ផលិតផលកីឡាមានគុណភាពខ្ពស់ និងតម្លៃសមរម្យជាងគេនេះ បានរំកិលខ្លួនចូលមកទីផ្សារកម្ពុជាបន្តិចម្ដងៗ តាមរយៈការផលិត ចែកចាយតាមក្រុមហ៊ុនជាដៃគូ រហូតមានហាងលក់សម្ភារៈកីឡាដ៏ធំបំផុតមួយនៅកម្ពុជា ដែលត្រៀមបើកសម្ពោធជាផ្លូវការនាពេលខាងមុខ។
គ្រប់ដណ្ដប់លើផ្ទៃក្រឡាសរុប ២៥០០ ម៉ែត្រការ៉េ ក្នុងផ្សារទំនើប Aeon Mall SenSok City ហាង Decathlon មិនត្រឹមតែមានដាក់លក់សម្ភារៈកីឡាប្រមាណ ៦០ប្រភេទកីឡាផ្សេងគ្នាប៉ុណ្ណោះទេ ថែមទាំងផ្ដល់ជូនទីធ្លាសម្រាប់ធ្វើតេស្តសាកល្បងលើកីឡានានាដូចជា កីឡាវាយប៉េងប៉ុង វាយសី ប្រដាល់ បាល់ទាត់ ជិះកង់ កន្លែងលេងស្កេតសម្រាប់កុមារ និងរោងជាងសម្រាប់បោះពុម្ពអាវយឺត កាតាបកីឡា ច្នៃម៉ូដកង់តាមចំណូលចិត្តផ្ទាល់ខ្លួនជាមួយតម្លៃចាប់ពី ២ ដុល្លារឡើងទៅ។
ខណៈកម្ពុជាមានហាងលក់សម្លៀកបំពាក់ និងសម្ភារៈកីឡាជាច្រើនមកហើយនោះ លោក Guillaume Cutuli នាយកប្រតិបត្តិ Decathlon ប្រចាំកម្ពុជាបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យក្រុមហ៊ុនហ៊ានចំណាយទុកបើកហាងដ៏ធំសម្បើមក្នុងប្រទេសនេះ ត្បិតមើលឃើញថាកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះក្នុងកម្មវិធី SEAGame នៅរដូវកាលក្រោយដូច្នេះតម្រូវក្នុងការប្រើប្រាស់សម្ភារៈកីឡាកើនឡើងជាលំដាប់ ម្យ៉ាងក្រុមហ៊ុនធ្លាប់បានបើកហាងសាកល្បងផ្ទាល់រួចមកហើយ ដោយឃើញថាពិតជាទទួលបានការគាំទ្រច្រើនពិតមែន។
ហាង Decathlon Cambodia នឹងបើកសម្ពោធដាក់លក់ជាផ្លូវការនៅថ្ងៃទី ១១ សីហា ខាងមុខ ចាប់ពីម៉ោង ៩ ព្រឹក នៅផ្សារទំនើប Aeon Mall SenSok City ជាន់ផ្ទាល់ដី។ សម្រាប់ថ្ងៃបើកលក់ដំបូងនេះ អតិថិជនអាចចុះឈ្មោះចូលជាសមាជិកដើម្បីទទួលបានអត្ថប្រយោជន៍ដូចជា៖
សម្រាប់ព័ត៌មានលំអិត សូមចូលទៅកាន់៖