• 2018-08-02 13:17:52
  • បាល់ទាត់

Martial ចេញ​មុខ​និយាយ​តប​ត ក្រោយ​រង​ការ​ទិតៀន​ពី Mourinho និង​ការ​ផាក​ពិន័យ​ពី​ក្លឹប​បិសាច​ក្រហម

  • 2018-08-02 13:17:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​រង​ការ​ទិតៀន​ពី​អ្នក​ចាត់​ការ Jose Mourinhoនិង​រង​ការ​ពិន័យ​ជា​ប្រាក់​ពី​សំណាក់​ក្លឹប Manchester Unitedខ្សែ​ស្លាប Antony Martial បាន​ចេញ​មុខ​និយាយ​ទាក់ទង​នឹង​អវត្តមាន​របស់​ខ្លួន។

កាល​ពី​សប្ដាហ៍​មុន ខ្សែ​ស្លាប បាន​ចាក​ចេញ​ពី​ក្រុម​បិសាច​ក្រហម​ដែល​កំពុង​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​លេង​ប្រកួត Pre-season ទៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង ដើម្បី​មក​ចូល​រួម​មើល​មិត្ត​ស្រី​របស់​ខ្លួន​ធ្វើ​ការ​សម្រាល​កូន។ ទោះ​ជា​យ៉ាង​ណា កីឡាករ​មិន​បាន​ធ្វើ​ដំណើរ​ត្រលប់​មក​ជួយ​ក្រុម​ភ្លាមៗ​វិញ​នោះ​ទេ ក្រោយ​កូន​របស់​ខ្លួន​បាន​កើត​រួច។ ការណ៍​នេះ ធ្វើ​ឲ្យ​លោក Mourinho ទិតៀន​កីឡាករ។ កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​ចាត់​ការ​ព័រទុយហ្គាល់​ថា Martial បាន​ទៅ​មើល​កូន​របស់​គេ​កើត​រួច​ហើយ ដូច្នេះ​គួរ​ណាស់​តែ​ត្រលប់​មក​សហរដ្ឋអាមេរិក​វិញ ដើម្បី​មក​ជួយ​ក្រុម។ កាល​ពី​ម្សិលមិញ លោក​ថែម​ទាំង​បដិសេធ​ក្នុង​ការ​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​អនាគត​របស់​កីឡាករ​បារាំង​ទៀត​ផង។

លើស​ពី​នេះ ក្លឹប​ Manchester United ត្រូវ​បាន The Sun រាយ​ការណ៍​ថា បាន​ផាក​ពិន័យ​ Martial ដល់​ទៅ ១៨ ម៉ឺន​ផោន (ប្រមាណ ២៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក) ដោយ​សារ​កីឡាករ​បាន​អវត្តមាន​ដោយ​ឥត​ច្បាប់។

ប្រតិកម្ម​ពី​សំណាក់ Mourinho និង​ក្លឹប​បិសាច​ក្រហម ទំនង​ជា​កត្តា​មួយ​ដែល​នាំ​ឲ្យ Martial បញ្ចេញ​ប្រតិកម្ម​តប។ ក្នុង​ថ្ងៃ​នេះ (ម៉ោង​នៅ​កម្ពុជា) កីឡាករ​បារាំង បាន​បង្ហោះ​សារ​មួយ​ក្នុង Twitter របស់​ខ្លួន ។ កីឡាករ​បាន​អរគុណ​អ្នក​គាំទ្រ​ចំពោះ​ពាក្យ​ជូនពរ​ល្អៗ​ពួក​គេ ចំពោះ​មិត្ត​ស្រី និង​កូន​ដែល​ទើប​នឹង​កើត​របស់​ខ្លួន។ Martial បាន​បញ្ជាក់​ថា​ ស្ថានភាព​សុខភាព​របស់​ពួក​គេ​ទាំង​ពីរ​មាន​ភាព​ប្រសើរ​ឡើង​ហើយ។

ទោះ​ជា​យ៉ាង​ណា ក្នុង​សារ​ដដែល កីឡាករ​បាន​សង្កត់​ធ្ងន់​ថា៖ "ឲ្យ​ខ្ញុំ​សុំទោស ប៉ុន្តែ​ក្រុម​គ្រួសារ​គឺ​តែង​តែ​ជា​រឿង​ទី​មួយ​ជានិច្ច"។ កីឡាករ​បាន​បញ្ជាក់​ទៀត​ថា ខ្លួន​នឹង​មាន​វត្តមាន​នៅ​ទីក្រុង Manchesterនៅ​ថ្ងៃ​ស្អែក​នេះ។

សូម​បញ្ជាក់​ផង​ដែរ​ថា Martial ហាក់​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ឲ្យ Manchester Unitedកាល​ពី​ដើម​រដូវ​កាល ២០១៧/១៨។ ទោះ​ជា​យ៉ាង​ណា ក្រោយ Alexis Sanchez បាន​ចូល​រួម​ជាមួយ​ក្លឹប​កាល​ពី​ខែ​មករា ឆ្នាំ​នេះ កីឡាករ​បារាំង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មិន​សូវ​បាន​លេង​ទៀងទាត់៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់