• 2018-08-02 09:43:15
  • បាល់ទាត់

U-16 កម្ពុជា ​ចាញ់​ទីម័រ ​២-១ ​ធ្វើ​ឱ្យ​ឱកាស​ឡើង​វគ្គ​បន្ដ​កាន់​តែ​ពិបាក

  • 2018-08-02 09:43:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​១៦​ឆ្នាំ ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម U16 ​ទីម័រ​ក្នុង​លទ្ធផល ២-១​ ពាន​រង្វាន់ AFF U-16 Championship 2018។

ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ ​មាន​ឱកាស​ស្វែង​រក​គ្រាប់​បាល់​រៀង​ខ្លួន ប៉ុន្តែ​ខាង​ក្រុម​ទីម័រ​ហាក់​ដូចជា​មាន​សំណាង​ច្រើន​ជាង​ខាង​កម្ពុជា។ ​បរាជ័យ​នេះ ​បាន​ធ្វើ​ឱ្យ​ឱកាស​កម្ពុជា​ឡើង​ទៅ​វគ្គ​បន្ដ​កាន់​តែ​ពិបាក​បន្តិច​ហើយ ​ត្បិត​អី​ពួកគេ​ទើប​មាន​៣​ពិន្ទុ ​ឆ្លង​កាត់​៣​ប្រកួត ហើយ​ប្រកួត​បន្ទាប់​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​មីយ៉ាន់ម៉ា ​និង​ឥណ្ឌូណេស៊ី​ដែល​ជា​ម្ចាស់​ផ្ទះ​ផង​នោះ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី