- 2018-08-01 11:10:48
- បាល់ទាត់
Henry ពិចារណាចោលតំណែងក្នុងក្រុមជម្រើសជាតិបែលហ្សិក ទៅផ្សងព្រេងរកឱកាសថ្មីនៅក្រៅអឺរ៉ុប
- 2018-08-01 11:10:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Henry ពិចារណាចោលតំណែងក្នុងក្រុមជម្រើសជាតិបែលហ្សិក ទៅផ្សងព្រេងរកឱកាសថ្មីនៅក្រៅអឺរ៉ុប
ចន្លោះមិនឃើញ
វីរបុរសបាល់ទាត់ Thierry Henry កំពុងពិភាក្សាជាមួយសហព័ន្ធបាល់ទាត់អេហ្ស៊ីប ទាក់ទិនអំពីការក្លាយជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិមួយនេះ។ នេះបើតាមការលើកឡើងរបស់ភ្នាក់ងារម្នាក់ដែលបានពាក់ព័ន្ធចូលរួមក្នុងការពិភាក្សាមួយនេះ។
ភ្នាក់ងារនោះមានឈ្មោះថា Nader El-Sayed។ បុរសរូបនេះ បានអះអាងថា ខ្លួនបានចូលរួមក្នុងកិច្ចពិភាក្សានៅក្នុងទីក្រុងឡុងដុងរវាងអ្នកតំណាងអតីតកីឡាករ Henry និងភាគីសហព័ន្ធបាល់ទាត់អេហ្ស៊ីបតំណាងដោយលោក Hazem Emam។
ទោះជាយ៉ាងណា បើតាមប្រភពដដែល មកទល់ពេលនេះ អតីតខ្សែប្រយុទ្ធ Henry នៅកំពុងពិចារណានៅឡើយទាក់ទងនឹងតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិអេហ្ស៊ីប។ អតីតកីឡាករ កំពុងរង់ចាំមើលអំពីគម្រោងច្បាស់លាស់នៃសហព័ន្ធបាល់ទាត់មួយនេះ។
សូមបញ្ជាក់ផងដែរថា Henry បានធ្វើការក្នុងតួនាទីជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិកលោក Roberto Martinez តាំងពីឆ្នាំ ២០១៦ មក។
កាលពីចុងឆ្នាំ ២០១៧ ក្រុមជម្រើសជាតិអេហ្ស៊ីបបានធ្វើបានសម្រេចក្នុងការកក់កៅអីខ្លួនដើម្បីឡើងលេង World Cup ជាលើកដំបូងក្នុងរយៈពេល ២៨ ឆ្នាំ។ ទោះជាយ៉ាងណា ក្នុងកម្មវិធីនេះនៅរុស្ស៊ី ក្រុមជម្រើសជាតិមិនបានលេងឆ្លងផុតវគ្គ Group Stage នោះឡើយ៕