- 2018-07-28 03:41:47
- បាល់ទាត់
អ្នកវិភាគថា អ្នកឈ្នះក្រោយការចាកចេញរបស់ Ronaldo គឺ Bale
- 2018-07-28 03:41:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវិភាគថា អ្នកឈ្នះក្រោយការចាកចេញរបស់ Ronaldo គឺ Bale
ចន្លោះមិនឃើញ
ខ្សែបម្រើស្លាបសញ្ជាតិវែល ធ្លាប់បាននិយាយថាគេនឹងពិចារណាអនាគតរបស់ខ្លួននៅក្លឹបយក្សអេស្ប៉ាញ តែឥឡូវច្បាស់ណាស់ថា Bale នឹងបន្តស្នាក់នៅ Real ហើយមើលទៅអនាគតនឹងត្រចះត្រចង់បន្ទាប់ពីការចាកចេញរបស់មិត្តរួមក្រុមទៅ Juventus។ នេះបើតាម Goal។
បន្ទាប់ពី Real Madrid ឈ្នះជើងឯកក្របខ័ណ្ឌ Champions League លើ Liverpool នៅទីក្រុង Kiev កាលពីថ្ងៃទី ២៦ ខែឧសភា ទាំង Gareth Bale និង Cristiano Ronaldo សុទ្ធតែ បាននិយាយថាពួកគេអាចនឹងចាកចេញពី Real Madrid ។
ប្រសិនបើនរណាម្នាក់ត្រូវចាកចេញ ប្រាកដណាស់ថានឹងជា Bale មិនមែន Ronaldo ឡើយ។ ប៉ុន្តែ២ខែក្រោយមក តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់បានចាកចេញទៅក្លឹប Juventus ខណៈអតីតកីឡាករ Spurs នឹងត្រៀមរដូវកាលទី៦របស់ខ្លួននៅ Real។
ច្បាស់ណាស់ថា រដូវកាលលីគបាល់ទាត់អាជីពដែលនឹងជិតចាប់ផ្តើម ក្រុមអ្នកគាំទ្រ Real Madrid នឹងក្លាយទៅជា fan របស់ Bale បន្ទាប់ពីការចាញចេញដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ម្ចាស់ពាន Ballon d'Or ៥សម័យកាល ទៅអ៊ីតាលីក្នុងតម្លៃ ១០០ លានអឺរ៉ូ (ប្រហែល ១១៧ លានដុល្លារ)។
បន្ទាប់ពីការចាកចេញរបស់ អតីតកីឡាករក្លឹបបិសាចក្រហម Real Madrid ហាក់បានកំណត់ទិសដៅតាមប្រមាញ់ Neymar, Kylian Mbappe និង Eden Hazard ដើម្បីបំពេញនូវចន្លោះរបស់ Ronaldo ដែលបានស៊ុត ៤៥០ គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៣៨ប្រកួតឲ្យ Los Blancos ក្នុងរយៈពេល៩រដូវកាល។
យ៉ាងណាក្តីគោលដៅរបស់ក្រុមអធិរាជស តាមទិញកីឡាកររបស់ Paris Saint-Germain និង Chelsea ទំនងជាពិបាកធ្វើទៅរួចណាស់នៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ព្រោះទាំង PSG និង Chelsea គ្មានចេតនាចង់លក់កំពូលកីឡាកររបស់ពួកគេឡើយ។
នេះហើយជាហេតុផលចម្បងដែល Real Madrid មិនចង់ឱ្យ Bale ចាកចេញបើទោះជា Ronaldo មិនចេញទៅ Juventus ក៏ដោយ។ សារព័ត៌មានកីឡា AS របស់អេស្ប៉ាញបានសរសេរថា ក្រុម Madrid នឹងស្ថិតនៅក្នុងដៃ [Bale] នៅរដូវកាល ២០១៨-១៩ នេះ។
Bale ដែលនឹងមានអាយុ២៩ឆ្នាំ ក្នុងខែនេះ បានស៊ុតបញ្ចូលទី ៨៨ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៨៩ ប្រកួតនៅ Real បានជួយក្លឹប Los Blancos ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ៤លើក។ Bale លេងបានតែ ៥៣% ប៉ុណ្ណោះនៃនាទីសរុប និង គិតជាមធ្យម ស៊ុតគ្រាប់បាល់បាន១គ្រាប់នៅរៀងរាល់ ១៥៩ ម្តង បើធៀបនឹង Ronaldo រកគ្រាប់បាននៅរៀងរាល់ ៨៤ នាទី។
ទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិព័រទុយហ្គាល់គឺជាអ្នករ៉ាប់រងរាល់ការស៊ុតបាល់ពិន័យ១១ម៉ែត្រ និង បាល់ free-kick ជាហេតុធ្វើឲ្យគ្រាប់ស៊ុតរបស់ Ronaldo មានអត្រាខ្ពស់។
គ្មាន Ronaldo មានន័យថា គេនឹងអាចឃើញ Bale លេងបានច្រើននាទីបន្ថែម ហើយក៏ជារឿងអស្ចារ្យសម្រាប់ Los Blancos ដែលនឹងចាប់ផ្តើមជំពូកថ្មីដ៏ស្រពិចស្រពិលរបស់ពួកគេនៅពេលអវត្តមាន Ronaldo តែសំណាងនៅសល់ Bale៕