- 2018-07-28 01:24:06
- បាល់ទាត់
គ្រូការពារជាតិរៀបរាប់ពីកត្តារួមផ្សំនាំឲ្យជ័យជម្នះលើបឹងកេត
- 2018-07-28 01:24:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូការពារជាតិរៀបរាប់ពីកត្តារួមផ្សំនាំឲ្យជ័យជម្នះលើបឹងកេត
ចន្លោះមិនឃើញ
ក្រុមការពារតំណែងជើងឯកបឹងកេតបានស្គាល់បរាជ័យលើកដំបូងក្នុងលីគកម្ពុជារដូវកាលនេះ បន្ទាប់ពីចាញ់ក្រសួងការពារជាតិដោយលទ្ធផល ២-០ នៃការប្រកួតសប្តាហ៍ទី១៦ ជើងទី២កាលពីល្ងាចមិញនៅស្តាតចាស់។
លោក ភា សុភ័ក្ត្រា គ្រូក្រសួងការពារជាតិបានរៀបរាប់ថា ៖«សម្រាប់ស្ថានភាពប្រកួតថ្ងៃនេះតាន់តឹងមែនទែន ជាពិសេសនៅវគ្គទី២។ យ៉ាងណាយើងរំលឹកទៅវគ្គទី១វិញ យើងធ្វើបានល្អ។ ជាពិសេសអ្វីដែលយើងបានហាត់ យើងប្តូរ យើងទប់ស្ថានការណ៍វាយបករបស់គេ។ ជាពិសេសកម្លាំងនៃការប្រយុទ្ធរបស់គេយើងអាចទប់ស្កាត់បាន។ នេះជាហេតុផលធ្វើឲ្យយើងមានឱកាសរកគ្រាប់បាល់បាន»។
លោកគ្រូបង្វឹកវ័យក្មេងរូបនេះបន្តថា ៖«ដោយឡែកនៅវគ្គទី២ គេគ្រប់គ្រងស្ថានការណ៍វិញ ពីព្រោះគេដូរចូលកីឡាករដែលមានសមត្ថភាពគ្រប់គ្រងបាល់ បង្កើតចលនា និងការប្រយុទ្ធ។ មែនទែនទៅ វគ្គទី២ យើងលេងការពារសុទ្ធ។ មួយវិញទៀតយើងឃើញថា ចៃដន្យដែលដូចអ្វីដែលគ្រូបង្វឹកជាប់ពិន័យ កីឡាករមានរបួសដែលចំណែកមួយដែលជួយដល់ជ័យជម្នះរបស់យើងផងដែរ។ សម្រាប់ខ្ញុំសរសើរអស់ពីចិត្តចំពោះកីឡាករក្រសួងការពារជាតិ ថ្វីបើមិនសប្បាយចិត្តពេលស្មើនឹងវេស្ទើន ប៉ុន្តែពេលនេះយើងធ្វើបានល្អវិញហើយ»។
២គ្រាប់របស់ក្រសួងការពារជាតិបានកើតឡើងពីការតែតចូលទីទាំងពីរដោយកីឡាករលេខ១៧ ឈិន ឈឿននៅនាទីទី២២ និងកីឡាករកូរ៉េ Yoo Jae Ho នៅនាទីទី៣៣។
កាលពីម្សិលមិញដែរ ណាហ្គាវើលបានយកឈ្នះភ្នំពេញក្រោនដោយលទ្ធផល ២-១។ ២គ្រាប់របស់ណាហ្គាវើលធ្វើបានសម្រេចដោយ Mathew Osa នៅនាទីទី៦៨ និង សួង វីរៈនៅនាទីទី៩០+២ ហើយ១គ្រាប់របស់ភ្នំពេញកើតឡើយដោយខ្សែការពារណាហ្គាវើល ញឹម សុវណ្ណារ៉ាធ្វើឲ្យចូលទីខ្លួននៅនាទីទី៥៦៕
ខាងក្រោមជាសកម្មភាពប្រកួតរវាង ការពារជាតិ និង បឹងកេត