- 2018-07-26 04:17:42
- ព័ត៌មាន
ពិបាករកកន្លែងទិញសម្ភារៈកីឡាម៉ាកល្បី តម្លៃធូរ? នេះហាងថ្មី ស្ទីលបារាំង ត្រៀមបើកឆាប់ៗ
- 2018-07-26 04:17:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិបាករកកន្លែងទិញសម្ភារៈកីឡាម៉ាកល្បី តម្លៃធូរ? នេះហាងថ្មី ស្ទីលបារាំង ត្រៀមបើកឆាប់ៗ
ចន្លោះមិនឃើញ
តាំងពីឆ្នាំ ២០១១ មក ម៉ាកសញ្ញា Decathlon បានបង្ហាញមុខលើទីផ្សារកម្ពុជារួចទៅហើយជាមួយដៃគូផ្នែកផ្គត់ផ្គង់របស់ខ្លួន ហើយត្រូវបានអ្នកស្រលាញ់កីឡាទាំងអស់ពេញចិត្តលើគុណភាព និងតម្លៃជាខ្លាំង។ នៅពេលនេះ ក្រុមហ៊ុនបានសម្រេចដំណើរការហាងផ្ទាល់ខ្លួនជាលើកដំបូង ដើម្បីឲ្យការស្វែងរកសម្ភារៈកីឡាកាន់តែងាយស្រួល និងសម្បួរបែប។
Decathlon ជាក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំសម្បើមមួយ បង្កើតឡើងនៅឆ្នាំ ១៩៧៦ ក្នុងប្រទេសបារាំង។ សព្វថ្ងៃមានហាងទំនិញជាង ១៣០០ សាខាដំណើរការក្នុង ៤២ ប្រទេសផ្សេងគ្នា។ ឯសាខាថ្មីដែលបើកជាការផ្លូវការនៅកម្ពុជា នឹងមានទីតាំងនៅក្នុងផ្សារទំនើប Aeon Mall Sen Sok City ជាន់ផ្ទាល់ដី ដោយបើកលក់ផ្លូវការនៅសោរ៍ ទី១១ សីហា ២០១៨ ចាប់ពីម៉ោង ៩ ព្រឹកតទៅ។
សម្រាប់ថ្ងៃបើកលក់ដំបូងនេះ អតិថិជនអាចចុះឈ្មោះចូលជាសមាជិក Decathlon បាន ដើម្បីទទួលបានអត្ថប្រយោជន៍ដូចជា៖
Decathlon Cambodia មានទំហំសរុប ២៥០០ម៉ែត្រការេ ដោយដាក់លក់សុទ្ធតែសម្ភារៈកីឡាទំនើបៗជាង ៦០ ប្រភេទ ព្រមជាមួយទីធ្លាជាង ៣០០ម៉ែត្រការ៉េ ដែលអាចឲ្យអតិថិជនលេងកីឡាបាន។ ក្រុមហ៊ុននេះគ្រោងវិនិយោគលើទីផ្សារលក់ទំនិញតាមអនឡាញក្នុងស្រុកបន្ថែមទៀត ដែលនឹងអនុញ្ញាតឲ្យអតិថិជនគ្រប់រូប អាចទិញផលិតផលពីគេហទំព័រខ្លួនផងដែរ។
សម្រាប់ព័ត៌មានលំអិតសូមទស្សនាគេហទំព័រ
គេហទំព័រ៖ www.decathlon.com.kh
Facebook៖ Decathlon Cambodia៕