• 2018-07-25 06:56:57
  • បាល់ទាត់

ពេលវេលាជាក់លាក់ U-19 បាទី​​ ប៉ះ​ក្រុម​ជម្រើស​លីគ​ជប៉ុន​

  • 2018-07-25 06:56:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ១៩ ឆ្នាំ​ ដែល​ជា​ថ្នាល​កំពុង​ហ្វឹកហាត់​នៅ​បាទី​ នឹង​ធ្វើ​ការ​ប្រកួត​​ជា​មួយ​ក្រុម​ជម្រើស​​លីគ​របស់​ជប៉ុន (JAPAN FOOTBALL LEAGUE ) ​នា​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង ៥:០០ នាទី​ល្ងាច​។

​​ក្រោយ​ពេល​ប្រកួត​មិត្ត​ភាព​នេះ​រួច​ ក្រុម​ជម្រើស​លីគ​ជប៉ុន​​នេះ នឹង​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​មួយ​ប្រកួត​ទៀត​ជា​មួយ​ក្រុម​បឹង​កេត​នា​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង ៥:០០ នាទី​ដូច​គ្នា​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ ឆាំង ពិសិដ្ឋ លេខាធិការ​ប្រតិបត្តិ​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC)៕
​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់