• 2018-07-24 04:32:25
  • បាល់ទាត់

Lee Tae Hoon ចាត់ទុក​ ប៉ះ U-16 វៀតណាម​ជា​ប្រកួត​សំខាន់​បំផុត

  • 2018-07-24 04:32:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Lee Tae Hoon គ្រូ​បង្វឹក​ក្រុម​បាល់ទាត់ U-15 កម្ពុជា​ផ្ដោត​សំខាន់​ទៅ​លើ​ប្រកួត​ដំបូង​ដែល​ត្រូវ​ជួប​វៀតណាម​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ក្នុង​ព្រឹត្តិការណ៍ AFF U-15 Championship 2018 នៅ​ទឹក​ដី​ប្រទេស​ឥណ្ឌូណេស៊ី។

លោក Lee Tae Hoon

អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​ខ្លួន​ធ្លាប់​បរាជ័យ​ក្រោម​ថ្វី​ជើង​ U-15 វៀតណាម​ ពីរ​លើក​រួច​​មក​ហើយ ដោយ​លើក​ទី​១​ចាញ់ ២-១ និង​លើក​ទី​២​ចាញ់ ៥-០ ។ ដូច្នេះ​ការ​ជួប​គ្នា​ក្នុង​ពូល A លើក​នេះ​ក្រុម​លោក​ចាត់​ទុក​ជំនួប​នេះ​សំខាន់​ជាង​គេ ​​និង​ប្រឹងប្រែង​លេង​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​ប្រជែង​យក​លទ្ធផល​​ឲ្យ​បាន​ល្អ​ជាង​មុន​មុន។

​លោក​បន្ថែម​ថា កាល​ចាញ់​លើក​ចុង​ក្រោយ​នៅ​ប្រទេស​ម៉ុងហ្គោលី​នោះ​គឺ​ក្រុម​កម្ពុជា​មាន​កីឡាករ​មួយ​ចំនួន មិន​បាន​ទៅ​ចូល​រួម​ហើយ​លេង​មិន​សូវ​បាន​ល្អ។ ចំណែក​លោក​នេះ​ក្រុម​របស់​ខ្លួន​មាន​កីឡាករ​ថ្មី​ៗ​ និង​ល្អៗ​​មក​ជួយ​ក្រុម​មួយ​ចំនួន​​ ដែល​​ធ្វើ​ឲ្យ​​លោក​មាន​ក្ដី​រំពឹង​ នឹង​អាច​ធ្វើ​បាន​ល្អ​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ។

​ក្រុម U15 កម្ពុជា នឹង​​បន្ត​ទៅ​​ប្រទេស​ឥណ្ឌូណេស៊ី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៨​​ ក្រោយ​ចប់​ភារកិច្ច​បោះជំរំ​ហ្វឹកហាត់​នៅ​ម៉ាឡេស៊ី​១ សប្ដាហ៍​​ ដើម្បី​ត្រៀម​ចូល​រួម​ការ​ប្រកួត​ពាន AFF U-15 Championship 2018 ​​ចន្លោះ​ពី​ថ្ងៃ​​ទី​២៩ ​ខែ​កក្កដា ​ដល់​ថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ​២០១៨។ ​ក្រុម​ U-15 កម្ពុជា​ស្ថិត​នៅ​ពូល A ជា​មួយ​​ម្ចាស់​ផ្ទះ ឥណ្ឌូណេស៊ី វៀតណាម ទីម័រខាងកើត ហ្វីលីពីន និង​មីយ៉ាន់ម៉ា៕

ក្រុម U-16 កម្ពុជា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់