• 2018-07-23 12:43:44
  • បាល់ទាត់

ផ្លូវ​ការ៖ ក្លឹប​បឹង​កេត​ប្រកាសប្ដូរ​និមិត្តសញ្ញា​ថ្មី​របស់​ខ្លួន

  • 2018-07-23 12:43:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមាណ​ជិត​មួយ​ម៉ោង​មុន​នេះ ក្លឹប​បឹង​កេត បាន​ប្រកាស​ប្ដូរ​និមិត្ត​សញ្ញា​ថ្មី។

និមិត្តសញ្ញាចាស់របស់ក្លឹបបឹងកេត/ប្រភព៖ Facebook ក្លឹបបឹងកេត

និមិត្តសញ្ញា​ថ្មី ត្រូវ​បាន​ច្នៃ​ឡើង​ដោយ​ផ្អែក​លើ​លំនាំ​ដើម​នៃ​និមិត្តសញ្ញា​សព្វ​ថ្ងៃ បូក​ផ្សំ​ជាមួយ​ការ​ច្នៃ​បន្ថែម។ បើ​តាម​សេចក្ដី​ប្រកាស​ផ្លូវ​ការ​របស់​ក្លឹប មូល​ហេតុ​នូវ​ពី​ក្រោយ​ការ​ប្ដូរ​និមិត្តសញ្ញា​នេះ គឺ "ដើម្បី​ឲ្យ​មាន​ភាព​ទាន់​សម័យ​និង​ទំនើប​ភាព​ស្រប​ទៅ​តាម​យុគ​សម័យ​ថ្មី​នៃ​បាល់ទាត់"។

នេះ​ជា​លើក​ទី​មួយ​ហើយ តាំង​ពី​ឆ្នាំ ២០១២ មក ដែល​ក្លឹប​បឹង​កេត​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​និមិត្តសញ្ញា​របស់​ក្លឹប។ បើ​តាម​សេចក្ដី​ប្រកាស​ដដែល ការ​ប្ដូរ​នេះ​គឺ​ជា "ផ្នែក​មួយ​នៃ​ផែន​ការ​អភិវឌ្ឍន៍​ក្លឹប"។

ជាមួយ​នឹង​ការ​ប្ដូរ​និមិត្តសញ្ញា​នេះ ក្លឹប​ក៏​បាន​ប្រកាស​ថា ខ្លួន​នឹង "ចាប់​ផ្ដើម​យុគ​សម័យ​ថ្មី​ដ៏​រីករាយ"។

ខាង​ក្រោម​ជា និមិត្តសញ្ញា​ថ្មី​របស់​ក្លឹប​បឹង​កេត៖៕

ប្រភព៖ Facebook ក្លឹបបឹងកេត

ប្រភព៖ facebook ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់