- 2018-07-19 03:27:06
- បាល់ទាត់
យុវជនកម្ពុជា៥នាក់កំពុងលេចធ្លោគួរឲ្យចាប់អារម្មណ៍
- 2018-07-19 03:27:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនកម្ពុជា៥នាក់កំពុងលេចធ្លោគួរឲ្យចាប់អារម្មណ៍
ចន្លោះមិនឃើញ
ស្របពេលដែលកីឡាករកម្ពុជាពេញវ័យមួយចំនួនហាក់ស្ងប់ស្ងាត់ពីការចាប់អារម្មណ៍របស់មហាជនជាអ្នកតាមកីឡាបាល់ទាត់ ក៏កីឡាករជាយុវជនមួយចំនួនកំពុងលេចធ្លោទាំងជម្រើសជាតិ លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ ថ្ងៃនេះ Sabay សូមលើកយកយុវជន៥នាក់កំពុងលេចធ្លោគួរឲ្យកត់សំគាល់។
១-យុវជន ឃាង ម៉េងហួ របស់ព្រះខ័នរាជស្វាយរៀង ខ្សែបម្រើប្រយុទ្ធរបស់របស់ជម្រើសជាតិកម្ពុជាក្រោមអាយុ១៩ឆ្នាំ ឃាង ម៉េងហួ ទើបត្រូវបានមហាជនចាប់អារម្មណ៍ក្នុងរយៈពេលដ៏ខ្លីនេះទេ បន្ទាប់ពីរូបគេស៊ុតបាន៤គ្រាប់ក្នុងនោះ៣គ្រាប់ពេលកម្ពុជាឈ្នះប៊្រុយណេ ៥-០ និង១គ្រាប់ទៀតពេលកម្ពុជាចាញ់ ទីម័រខាងកើត ២-១ នៃពានពាន AFF U-19 Championship 2018 នៅឥណ្ឌូណេស៊ី។
រឿងគួរឲ្យចាប់អារម្មណ៍មួយទៀត រូបគេត្រូវបានប្តូរចូលពាក់កណ្តាលវគ្គទី១នៃការប្រកួតវគ្គ១៦ក្រុមចុងក្រោយរវាងព្រះខ័នរាជស្វាយរៀង និងវិសាខាជើងទី២នៅស្តាតចាស់។ ពេលនោះរូបគេបានញាក់បាល់ដាច់ចង្កេះខ្សែការពារវិសាខាពីរបីនាក់បញ្ជូនបាល់ឲ្យ លី សារ័ត្ន ស៊ុតចូលតាមស្មើ ១-១ ដែលសរុបទាំងពីរជើង ស្វាយរៀងឈ្នះ ២-១ ឡើងវគ្គ៨ក្រុមចុងក្រោយពានសម្តេចតេជោ ហ៊ុន សែន។
២-យុវជន ម៉ាត់ ណូរ៉ុន របស់អគ្គិសនីកម្ពុជា
យុវជនខ្មែរឥស្លាម ម៉ាត់ ណូរ៉ុន ជាសំណព្វចិត្តរបស់គ្រូបង្វឹក ប្រាក់ វុទ្ធី ក្នុងការរកគ្រាប់បាល់ឲ្យក្រុម អគ្គិសនីកម្ពុជាទាំងក្នុងលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ រូបគេស៊ុតបាន២គ្រាប់ក្នុងការប្រកួតលីគកំពូលកម្ពុជាសប្តាហ៍ទី១៤ នៅពេលអគ្គិសនីកម្ពុជាចាញ់ព្រះខ័នរាជស្វាយរៀង ៤-២។
៣-យុវជន ណារ៉ុង កក្កដា របស់ក្រសួងការពារជាតិ
យុវជនរបស់ក្រសួងការពារជាតិរូបនេះត្រូវបានអ្នកគាំទ្របាល់ទាត់កម្ពុជាចាប់អារម្មណ៍ខ្លាំងនៅពេលដែលរូបគេស៊ុត២គ្រាប់ម្នាក់ឯងជួយឲ្យក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២២ឆ្នាំឈ្នះក្រុមយុវជនមីយ៉ាន់ម៉ាដោយលទ្ធផល ២-១ នៃពានរង្វាន់ស្តេចប៊្រុយណេដែលជួយកម្ពុជាឡើងវគ្គផ្តាច់ព្រ័ត្រ។ កាលពីពេលថ្មីៗនេះ ក្នុងពានរង្វាន់ AFF U-19 Championship 2018 នៅឥណ្ឌូណេស៊ី ណារ៉ុង កក្កដា ក៏រកបាន២គ្រាប់ជួយកម្ពុជាឈ្នះប្រ៊ុយណេ ៥-០។ បន្ទាប់ត្រឡប់មកពីឥណ្ឌូណេស៊ី រូបគេក៏រួមចំណែកដ៏សំខាន់ជួយក្រសួងការពារជាតិឡើងវគ្គ៨ក្រុមចុងក្រោយនៃពាន Hun Sen Cup បន្ទាប់ពីស៊ុត១គ្រាប់ជួយការពារជាតិឈ្នះអាស៊ីអឺរ៉ុប ៧-១ ក្នុងជើងទី២។
៤-យុវជន ស៊ីន កក្កដា របស់ភ្នំពេញក្រោន
ស៊ីក កក្កដាបានក្លាយជាសមាជិកវ័យក្មេងដ៏សំខាន់សម្រាប់ភ្នំពេញក្រោនទាំងក្នុងលីគកំពូកកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ ប្រកួតជើងទី២ជាមួយអគ្គិសនីកម្ពុជាជាមួយអគ្គិសនីកម្ពុជារូបគេស៊ុតបាន២គ្រាប់ជួយភ្នំពេញក្រោនឡើងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ យ៉ាងណារូបគេមិនបានជួយជម្រើសជាតិអាយុក្រោម១៩ឆ្នាំពាន AFF U-19 Championship 2018 ទេដោយសារភ្នំពេញក្រោនត្រូវការរូបគេលេងលីគកម្ពុជាកាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ។
៥- សាន គឹមហេង របស់វិសាខា
អតីតយុវជននៅសាលាបាល់ទាត់ជាតិបាទី សាន គឹមហេង ជាកីឡាករក្នុងស្រុកគួរឲ្យចាប់អារម្មណ៍ជាងគេក្នុងលីគកំពូលកម្ពុជាក្នុងការរកគ្រាប់បាល់។ រូបគេជាសមាជិកដ៏សំខាន់ជួយចំណូលថ្មីវិសាខាទទួលបានជ័យជម្នះជាបន្តបន្ទាប់នៃការប្រកួតក្នុងលីគ។ យុវជនរូបនេះក៏សមាជិកសំខាន់ម្នាក់នៃក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំចូលរួមប្រកួតពានរង្វាន់ AFF U-19 Championship 2018 នៅប្រទេសឥណ្ឌូណេស៊ី៕