- 2018-07-19 02:23:44
- ព័ត៌មាន
អ្នកចាំទីថ្លៃបំផុត៧រូបក្នុងប្រវត្តិសាស្ត្របាល់ទាត់
- 2018-07-19 02:23:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាំទីថ្លៃបំផុត៧រូបក្នុងប្រវត្តិសាស្ត្របាល់ទាត់
ចន្លោះមិនឃើញ
Liverpool បានព្រមព្រៀងទិញយក Alisson Becker ពី AS Roma ក្នុងតម្លៃ៦៧លានផោនធ្វើឲ្យកីឡាករប្រេស៊ីលរូបនេះក្លាយជាអ្នកចាំទីមានតម្លៃខ្លួនថ្លៃជាងគេក្នុងពិភពបាល់ទាត់។
សមាជិក World Cup ក្រុមសាំបានឹងធ្វើតេស្ដសុខភាពនៅចុងសប្ដាហ៍នេះជាមួយក្លឹបហង្សក្រហម តែនៅមិនទាន់ដឹងថាពាក់លេខប៉ុន្មានឲ្យប្រាកដទេ ព្រោះលេខ១ Liverpool គឺកាន់កាប់ដោយ Loris Karius។ ដោយសារការផ្ទេរមិនទាន់ប្រកាសផ្លូវការដូច្នេះយើងទៅមើលអ្នកចាំទីតម្លៃខ្លួនថ្លៃបំផុត៦រូបផ្សេងទៀតនាពេលបច្ចុប្បន្ន៖
១. Ederson Moraes មិត្តរួមជាមួយ Alisson ជាអ្នកចាំទីថ្លៃបំផុតបណ្ដោះអាសន្នក្រោយផ្ទេរពី Benfica ទៅ Manchester City ក្នុងតម្លៃ ៣៤,៧លានផោនកាលពីឆ្នាំ២០១៧។
២. វីរបុរស Gianluigi Buffon កាន់កំណត់ត្រាអ្នកចាំទីថ្លៃបំផុតជាច្រើនឆ្នាំក្រោយផ្ទេរពី Parma ទៅ Juventus កាលពីឆ្នាំ២០០១ ក្នុងតម្លៃ ៣២,៦លានផោន។
៣. Jordan Pickford ផ្ទេរពី Sunderland ទៅ Everton កាលពីឆ្នាំ២០១៧ ក្នុងតម្លៃ២៥លានផោន។
៤. Bernd Leno ផ្ទេរពី Bayer Leverkusen ទៅ Arsenal កាលពីឆ្នាំ២០១៨ ក្នុងតម្លៃ ១៩,៣លានផោន។
៥. Manuel Neuer ផ្ទេរពី Schalke ទៅ Bayern Munich កាលពីឆ្នាំ២០១១ ក្នុងតម្លៃ១៩លានផោន។
៦. David De Gea ផ្ទេរពី Atletico Madrid ទៅ Manchester United កាលពីឆ្នាំ២០១១ ក្នុងតម្លៃ ១៨,៩លានផោន៕