• 2018-07-17 04:33:40
  • បាល់ទាត់

Lee Tae Hoon ៖ ពាន AFF U-15 យើង​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ការ​ជួប​ក្រុម​ខ្លាំង

  • 2018-07-17 04:33:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Lee Tae Hoon គ្រូ​បង្វឹក​ក្រុម​បាល់ទាត់ U-15 កម្ពុជា​​ជឿជាក់​ទៅ​លើ​កូន​ក្រុម​របស់​​ខ្លួន​អាច​ធ្វើ​បាន​ល្អ​បន្ទាប់​ពី​ធ្វើ​ការ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ ក្នុង​ការ​ត្រៀម​ជួប​ក្រុម​ខ្លាំង​ៗ ​សម្រាប់​ព្រឹត្តិការណ៍ AFF U-15 Championship 2018 ដែល​គ្រោង​រៀប​ចំ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ចន្លោះ​ពី​ថ្ងៃ​ទី២៧ ខែ​កក្កដា ដល់​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៨។

លោក Lee Tae Hoon

អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា កូន​ក្រុម​របស់​លោក​បាន​ធ្វើ​ការ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ខាង​លើ។ ​លោក​មិន​ទាន់​ហ៊ាន​សន្យា​ថា អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូល​ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ក្នុង​ការ​ស្ថិត​នៅ​ជា​មួយ​​ពូល​ដែល​មាន​ក្រុម​ខ្លាំង​ៗ​ដូច្នេះ​ វា​ជា​រឿង​ល្អ​មួយ​ក្នុង​ការ​ទទួល​បាន​បទ​ពិសោធ​ និង​​ជា​ជំហាន​អភិវឌ្ឍន៍​​កម្រិត​នៃ​ការ​លេង​របស់​យុវជន​​ U-15 កម្ពុជា។ ​ក្រុម​ U-15 កម្ពុជា​ស្ថិត​នៅ​ពូល A ជា​មួយ​​ម្ចាស់​ផ្ទះ ឥណ្ឌូណេស៊ី វៀតណាម ទីម័រខាងកើត ហ្វីលីពីន និង​មីយ៉ាន់ម៉ា។

​ក្រុម U-15 កម្ពុជា​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ព្រឹក​មិញ​នេះ ដើម្បី​ត្រៀម​ការ​ប្រកួត​មិត្ត​ភាព​ចំនួន​២​ប្រកួត​គឺ​ថ្ងៃ​ទី​២០ ប៉ះ​ជម្រើស​ជាតិ​ U-16 របស់​ម៉ាឡេស៊ី និង ​ថ្ងៃ​ទី​២៣ ប៉ះ​ក្រុម​ U19 របស់​ក្លឹប UITM ។ បន្ទាប់​មក​បន្ត​បោះ​ជុំរុំ​ហ្វឹកហាត់​នៅ​ទីនោះ​រហូត​ដល់​ថ្ងៃ​ទី​២៧ ទើប​ចេញ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​តែ​ម្ដង៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី