• 2018-07-16 02:10:39
  • បាល់ទាត់

Musashi ថា U19 មិន​បាន​ឡើង​វគ្គ​បន្ទាប់​ពី​ព្រោះ​ស្ទើរ​បទ​ពិសោធ​

  • 2018-07-16 02:10:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Mizushima Musashi គ្រូ​បង្វឹក​ក្រុម​បាល់ទាត់ U19 កម្ពុជា មើល​ឃើញ​​ពី​ភាព​ចន្លោះ​ប្រហោង​របស់​កូន​ក្រុម​ខ្លួន​ត្រង់​នៅ​ស្ទើរ​បទ​ពិសោធ​ទើប​មិន​អាច​ឆ្លង​ផុត​វគ្គ​​​ជម្រុះ​តាម​ពូល ដើម្បី​ឡើង​ទៅ​កាន់​វគ្គ ៤ ក្រុម​ចុង​​ក្រោយ​ក្នុង​ពាន​រង្វាន់ AFF U-19 Championship 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

លោក Mizushima Musashi

​ក្រោយ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​​ពី​យប់​​មិញ​ គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ពេល​ចេញ​ទៅ​ប្រកួត​ពាន​នេះ​ ក្រុម​​បាន​ដាក់​គោលដៅ​​ធ្វើ​យ៉ាង​ណា​ ដើម្បី​ឡើង​ទៅ​ដល់​វគ្គ​បន្ទាប់​។ ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​ដោយ​សារ​កូន​ក្រុម​ ហាក់​នៅ​ស្ទើរ​បទ​ពិសោធ ពិសេស​​នៅ​ពេល​ប្រឈម​ក្រុម​ខ្លាំងៗ គឺ​កីឡាករ​កម្ពុជា​មាន​ការ​ពិបាក​ក្នុង​ការ​លេង ដោយ​មិន​ដឹង​ថា តើ​គួរ​លេង​ដោយ​របៀបណា។

​ទាក់​ទង​ការ​​យក​ឈ្នះ ទីម័រខាងកើត ២-១​ នៅ​ប្រកួត​ចុងក្រោយ​វិញ លោក​បញ្ជាក់​ថា ​​មក​ពី​​​ក្រុម​​បាន​​ធ្វើ​ការ​​ប្រជុំ​គ្នា​ ដោយ​ធ្វើ​​យ៉ាង​ណា​លេង​ឲ្យ​បាន​ល្អ​បំផុត​។ មួយ​វិញ​ទៀត​ការ​យក​ឈ្នះ​ទីម័រ​នេះ​អាច​មក​ពី​ពួក​គេ​ចាប់​ផ្ដើម​សម​ជា​មួយ​ការ​​ប្រឈម​ជា​មួយ​ក្រុម​ខ្លាំង​ នៅ​ប្រកួត​ទី៤ ​ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល។

​​សម្រាប់​ព្រឹត្តិការណ៍​ខាង​លើ​ U-19 កម្ពុជា​​យក​បាន ៦ ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​ ដោយ​ស្ថិត​នៅ​លេខ ៣ ក្នុង​ពូល B នៅ​លើ​ទីម័រខាងកើត និង​​ប្រ៊ុយណេ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី