- 2018-07-13 00:30:00
- បាល់ទាត់
គួច សុកុម្ភៈ ចង់យកកូនទៅព្យាបាលនៅក្រៅប្រទេសម្ដងទៀតតែ...
- 2018-07-13 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួច សុកុម្ភៈ ចង់យកកូនទៅព្យាបាលនៅក្រៅប្រទេសម្ដងទៀតតែ...
ចន្លោះមិនឃើញ
គួច សុកុម្ភៈ មានបំណងចង់យកកូនប្រុសដែលមានជំងឺលូតលាស់សតិបញ្ញាយឺត ទៅព្យាបាលនៅក្រៅប្រទេសម្ដងទៀត ប៉ុន្តែមិនទាន់មានលទ្ធភាព។
រឿងហេតុកូនប្រុសរបស់ គួច សុកុម្ភៈ មានជំងឺនេះ បែកធ្លាយនៅពេលគេប្រទះឃើញពាក្យ « U Can Speak » នៅលើស្បែកជើងរបស់អតីតប្រធានក្រុមជម្រើសជាតិរូបនេះ។ ទាក់ទងរឿងនេះ កុម្ភៈ បានឲ្យដឹងថា ខ្លួនពិតជាចង់យកកូនប្រុសរបស់ខ្លួនទៅព្យាបាលនៅក្រៅប្រទេសម្ដងទៀតមែនទែន តែមិនទាន់មានលទ្ធភាព។
ខ្សែបម្រើការពាររបស់ក្លឹបណាហ្គាវើលរូបនេះបន្ថែមថា រហូតមកដល់ពេលនេះកូនប្រុសរបស់ខ្លួនអាចចេះដឹងច្រើនជាងមុន ប៉ុន្តែនៅតែមិនទាន់អាចនិយាយបាននៅឡើយ។ គួច សុក្ភៈ មានតែបន់ស្រន់សូមឲ្យកូនប្រុសរបស់ខ្លួនអាចនិយាយបាន និងចេះដឹងដូចក្មេងដទៃប៉ុណ្ណោះ។
គួច សុកុម្ភៈ ធ្លាប់យកកូនទៅព្យាបាលដល់ប្រទេសថៃ តែគ្រូពេទ្យនៅទីនោះផ្ដល់ដំបូន្មានថា ឲ្យធ្វើតាមវិធីសាស្ត្រដែលពេទ្យនៅស្រុកខ្មែរបានប្រាប់ ព្រោះពុំមានវិធីអ្វីផ្សេងក្រៅពីការព្យាយាមបង្រៀនកូនដោយផ្ទាល់នោះទេ៕