- 2018-07-09 01:52:47
- បាល់ទាត់
ទោះសល់មួយប្រកួតក្នុងដៃ តែ U19 កម្ពុជា ធ្លាក់ចេញពី AFF ហើយ
- 2018-07-09 01:52:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះសល់មួយប្រកួតក្នុងដៃ តែ U19 កម្ពុជា ធ្លាក់ចេញពី AFF ហើយ
ចន្លោះមិនឃើញ
U-19 កម្ពុជា បានធ្លាក់ចេញពីការប្រកួតពានរង្វាន់ AFF U-19 Championship 2018 ដែលកំពុងធ្វើឡើងនៅទឹកដីប្រទេសឥណ្ឌូណេស៊ីហើយ បើទោះសល់មួយប្រកួតទៀតក៏ដោយ។
ក្រុម U-19 កម្ពុជា នឹងត្រូវជួបក្រុមទីម័រខាងកើតនៅថ្ងៃស្អែកវេលាម៉ោង ៣-៣០ នាទីរសៀល ដែលជាការប្រកួតបង្គ្រប់កិច្ចរបស់កម្ពុជា។ ចំណែកទីម័រខាងកើត ដែលជាដៃគូរបស់កម្ពុជានៅសល់ឱកាស ក្នុងការឡើងទៅកាន់វគ្គបន្ត ពីព្រោះពួកគេមាន ៥ ពិន្ទុស្ថិតនៅលេខ ៣ ស្របពេលមីយ៉ាន់ម៉ា និងម៉ាឡេស៊ី លេខ ១ និងលេខ ២ មាន ៧ ពីន្ទុស្មើគ្នា។
ពាន AFF U-19 Championship 2018 នេះ ពូល A មាន ២ ក្រុមកំពុងប្រជែងគ្នាឡើងទៅកាន់វគ្គបន្តគឺ ថៃ និង វៀតណាម ស្របពេល U19 ឥណ្ឌូណេស៊ីបានឡើងទៅកាន់វគ្គ ៤ ក្រុមចុងក្រោយរួចរាល់។
ថ្ងៃនេះមាន ៣ គូគឺជាការប្រកួតពូល A ៖
U-19 ឡាវ ប៉ះ U-19 ហ្វីលីពីន ម៉ោង ៣-៣០ រសៀល
U-19 វៀតណាម ប៉ះ U-19 សិង្ហបុរី ម៉ោង ៧:០០ នាទីយប់
U-19 ថៃ ប៉ះ U-19 ឥណ្ឌូណេស៊ី ម៉ោង ៧:០០ នាទីយប់
ចំណែកក្រុមបាល់ទាត់នារីរបស់កម្ពុជា បានធ្លាក់ចេញពីពានរង្វាន់ AFF Women's Championship 2018 ត្រឹមវគ្គសន្សំពិន្ទុតាមពូល ដែលកំពុងរៀបចំឡើងនៅទឹកដីប្រទេសឥណ្ឌូណេស៊ីដូចគ្នា៕