- 2018-07-06 01:58:06
- បាល់ទាត់
ក្រុមបាល់ទាត់នារីកម្ពុជា ប៉ះ ក្រុមនារីអូស្ត្រាលី អាចទប់បានអត់?
- 2018-07-06 01:58:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមបាល់ទាត់នារីកម្ពុជា ប៉ះ ក្រុមនារីអូស្ត្រាលី អាចទប់បានអត់?
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់នារីកម្ពុជា នឹងជួបជាមួយក្រុមបាល់ទាត់នារីអូស្ត្រាលីនៅម៉ោង ៤ រសៀលនេះ សម្រាប់ការប្រកួតពានរង្វាន់ AFF Women's Championship ។
ក្រុមបាល់ទាត់នារីកម្ពុជា ទំនងជាត្រូវធ្វើការធ្ងន់ដោយសារដៃគូរសៀលនេះមានកាយសម្បទាមាំជាង និងធំៗ ជាងខ្លួន។ ជាងនេះទៀតសោតក្រុមអូស្រ្តាលីនេះមានសមត្ថភាពលេងល្អ ព្រមទាំងរត់បានលឿនទៀតផង។ បើនិយាយពីការប្រកួតរបស់គេកន្លងមក ក្រុមនេះយកបាន ៦ ពិន្ទុពេញក្នុងចំណោម ២ ប្រកួតដោយយកឈ្នះ ម៉ាឡេស៊ី ៧-០ និងយកឈ្នះ ទីម័រខាងកើត ៩-០។
សម្រាប់ការប្រកួតរបស់ក្រុមនារីកម្ពុជាវិញ គឺយកឈ្នះ ទីម័រខាងកើត ១២-០ ចាញ់ ម៉ាឡេស៊ី ៤-០ និងចាញ់ ក្រុមនារីថៃ ១១ -០។ បើមើលទៅលើពិន្ទុនេះក្រុមនារីកម្ពុជា នៅសល់ឱកាសស្ដួចស្ដើងមែនទែន ក្នុងការឡើងទៅកាន់វគ្គ ៤ ក្រុមចុងក្រោយនៃពានរង្វាន់ខាងលើ៕