• 2018-07-03 04:48:13
  • បាល់ទាត់

ពាន​រង្វាន់​ថ្មី​មួយ ​ចុះ​ឈ្មោះ​មិន​អស់​លុយ ​លេង​តែ​១​ខែ ​ប្រាក់​រង្វាន់​៤៥០០​ដុល្លារ

  • 2018-07-03 04:48:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ថ្មី​មួយ​ឈ្មោះ​ថា អាហ្វ័ររៀស ២០១៨ ​នឹង​អនុញ្ញាត​ឱ្យ​ក្រុម​ចូល​រួម​ចុះ​ឈ្មោះ​ចូល​លេង​មិន​យក​លុយ​នោះ​ទេ ​ហើយ​ការ​ប្រកួត​ត្រឹម​តែ​១​ខែ​ប៉ុណ្ណោះ ​មាន​ប្រាក់​រង្វាន់​ដល់​ទៅ​៤៥០០​ដុល្លារ។

ពាន​រង្វាន់​ខាង​លើ​នេះ ​ធ្វើ​ឡើង​ត្រឹម​តែ​១​ខែ​ប៉ុណ្ណោះ ​ហើយ​ក្រុម​ចូល​រួម​គឺ​តម្រូវ​ឱ្យ​មាន​រហូត​ដល់​៤៨​ក្រុម​ជម្រុះ​ដំបូង។ ​ជម្រុះ​យក​១៦​ក្រុម​ឡើង​ទៅ​វគ្គ​បន្ដ ​ហើយ​ចាប់​ផ្ដើម​បែងចែក​ពូល​លេង​តែ​ម្ដង។ ការ​ទទួល​ពាក្យ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​នេះ​ត​ទៅ រហូត​ដល់​ថ្ងៃ​ទី​១២​ខាង​មុខ។ ​ការ​ប្រកួត​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៤ ​ខែ​កក្កដា​ឆ្នាំ​២០១៨ ​ដោយ​ប្រើ​ពេល​១​ខែ​ពេញ។ កីឡាករ​លេង​នៅ​លីគ​កម្ពុជា និង Hun Sen ​មិន​ឱ្យ​ចូល​លេង​នោះ​ទេ។ ដំណឹង​លម្អិត​អាច​ទាក់ទង​លេខ​ទូរសព្ទ 078 222 272 ​និង 012 628869 ​បាន។

សម្រាប់​អ្នក​ឈ្នះ​វិញ ​ក្រុម​បាន​លេខ​១ ​និង​ទទួល​បាន​ពាន​១ ​អម​ជាមួយ​ប្រាក់​រង្វាន់​ដល់​៤៥០០​ដុល្លារ​អាមេរិក។ លេខ​២ ​បាន​២ ២០០​ដុល្លារ ​លេខ​៣​បាន​១៥០០​ដុល្លារ ​និង​លេខ​៤​បាន​៧០០​ដុល្លារ។ លើស​ពី​នេះ​ទៅ​ទៀត ​ក្រុម​លេង​ល្អ ​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ ​អ្នក​ចាំ​ទី​ល្អ សុទ្ធ​តែ​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ទាំង​អស់។ ដោយ​នេះ​គឺ​ជា​រដូវ​កាល​ទី​១​ហើយ ដែល​ពាន​រង្វាន់​មួយ​នេះ បង្កើត​ឡើង៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី