• 2018-07-03 06:10:29
  • បាល់ទាត់

វឌ្ឍនាកា ពន្យល់​ពី​​ការ​លេង​​ខុស​គ្នា​​នៅ បឹង​កេត និង​ Pahang FA

  • 2018-07-03 06:10:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​បឹង​កេត​ ចាន់ វឌ្ឍនាកា មិន​​ទាន់​រក​គ្រាប់​បាល់​បាន​ទេ សម្រាប់​​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​ជើង​ទី​២ នៃ​លីគ​កំពូល​កម្ពុជា​កាល​ពី​ចុង​សប្ដាហ៍​។

ចាន់ វឌ្ឍនាកា

ខ្សែ​ប្រយុទ្ធ​​ឆ្នើម​របស់​កម្ពុជា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​លេង​នៅ​ក្លឹប​ចាស់​នា​ប្រទេស​ម៉ាឡេស៊ីក្លឹប Pahang FA គឺ​លេង​ជា​ខ្សែ​បម្រើ ហើយ​ត្រូវ​ចុះ​ជួយ​​ទៅ​ការពារ​​នៅ​ពេល​ដៃ​គូ​កៀបសង្កត់​​មក​លើ​ក្រុម​ខ្លួន។ ការ​លេង​នេះ​គឺ​ទៅ​តាម​ការ​​កំណត់​របស់​គ្រូ​បង្វឹក​នៅ​ទី​នោះ។

​ចំណែក​ការ​លេង​​បឹង​កេត​វិញ​​ វឌ្ឍនាកា ​និយាយ​ថា ខ្លួន​លេង​​តួនាទី​ជា​ខ្សែ​ប្រយុទ្ធ ដូច្នេះ​មិន​តម្រូវ​ឲ្យ​ចុះ​ទៅ​ជួយ​នៅ​តំបន់​ការពារ​ឡើយ។ ​​មែនទែន​ទៅ ​ការ​លេង​នៅ​តំបន់​នេះ ​ហេតុ​ផល​មិន​អាច​ចុះ​ជួយ​គឺ​ ដោយ​សារ​តំបន់​ប្រយុទ្ធ​ក៏​ត្រូវ​ការ​រូប​គេ​ដូច​គ្នា។

ចាន់ វឌ្ឍនាកា បាន​ចុះ​កុង​ត្រា​ចូល​លេង​ជា​មួយ​បឹង​កេត​​ជា​ថ្មី​ កាល​ពី​ពេល​ថ្មី​ៗ​នេះ ដោយ​លេង​​ក្នុង​លីគ​កំពូល​កម្ពុជា​​ឆ្នាំ​២០១៨​ ចាប់​ផ្ដើម​​ពី​ជើង​ទី​២ ​រហូត​ដល់​ចប់​រដូវ​កាល៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់