- 2018-06-29 13:28:44
- បាល់ទាត់
ក្ដៅ! ទីបំផុត Fellaini សម្រេចចិត្តហើយអំពីអនាគតខ្លួននៅ Man Utd
- 2018-06-29 13:28:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅ! ទីបំផុត Fellaini សម្រេចចិត្តហើយអំពីអនាគតខ្លួននៅ Man Utd
ចន្លោះមិនឃើញ
អម្បាញ់មិញនេះ ក្លឹប Manchester Unitedបានប្រកាសថា ខ្សែបម្រើ Marouane Fellaini បានចុះកុងត្រាថ្មី។
កុងត្រាថ្មីមានរយៈពេល ២ ឆ្នាំ ជាមួយនឹងលក្ខខណ្ឌដែលភាគីកីឡាករ និងក្លឹបអាចបន្តបន្ថែម ១ ឆ្នាំទៀត។
ក្នុងឱកាសចុះកុងត្រានេះ ខ្សែបម្រើបាននិយាយថា៖ "ខ្ញុំសម្រេចចិត្តចុះកុងត្រាថ្មី ក៏ព្រោះតែខ្ញុំសប្បាយចិត្តនៅទីនេះ។ ខ្ញុំគិតថា ក្រុម Manchester United ក្រោមការដឹកនាំរបស់លោក Jose (Mourinho) នៅមានគោលដៅជាច្រើនទៀត ដែលនឹងត្រូវសម្រេច។ ខ្ញុំសុំអរគុណលោក Jose ដែលផ្ដល់ការទុកចិត្តនិង ការជឿជាក់លើខ្ញុំ"។
មិនខុសគ្នាដែរ អ្នកចាត់ការក្លឹបបិសាចក្រហម លោក Mourinho ក៏បានបង្ហាញអារម្មណ៍រីករាយដែល Fellani ចុះកុងត្រាថ្មី និងបន្តលេងឲ្យក្លឹប។
យ៉ាងនេះក្ដី រហូតមកទល់ពេលនេះ ប្រាក់ថ្លៃនឿយហត់ដែល Fellaini នឹងទទួលបានប្រចាំសប្ដាហ៍ពីកុងត្រាថ្មី មិនត្រូវបានទម្លាយនៅឡើយទេ។
ការប្រកាសនេះ ធ្វើឡើងខ្វះមួយថ្ងៃប៉ុណ្ណោះ មុនពេលខ្សែបម្រើផុតកុងត្រាចាស់ជាមួយ Manchester United ។
Fellaini ចូលរួមជាមួយបិសាចក្រហម ពី Everton កាលពីឆ្នាំ ២០១៣។ គិតមកទល់ពេលនេះ កីឡាករបែលហ្សិកលេងបានសរុប ១៥៦ ប្រកួត និងស៊ុតចូល ២០ គ្រាប់៕