- 2018-06-29 04:33:39
- បាល់ទាត់
ប្រាក់ មុន្នីឧត្តម ចូលស្វាយរៀងវិញ សហការជាមួយកីឡាករបរទេស២នាក់ទៀត
- 2018-06-29 04:33:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាក់ មុន្នីឧត្តម ចូលស្វាយរៀងវិញ សហការជាមួយកីឡាករបរទេស២នាក់ទៀត
ចន្លោះមិនឃើញ
ក្លឹបព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការហើយ ប្រាក់ មុន្នីឧត្តម និងកីឡាករបរទេស២នាក់ទៀត នឹងចូលរួមជាមួយក្រុមដើម្បីលេងនៅជុំទី២លីគកំពូលកម្ពុជា។
លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបញ្ជាក់ថាក្លឹប ចែកផ្លូវគ្នាជាមួយកីឡាករបរទេសដល់ទៅ៣នាក់ហើយ កាលពីព្រឹកមិញនេះ គឺ Trevin Ceaser, Shane Booysen និង Hyun Whoo។ ដូច្នេះហើយ វត្តមានកីឡាករថ្មី ប្រាក់ មុន្នីឧត្តម Willard និង Barboza នឹងមកចូលជួយក្រុមវិញម្ដងនៅជុំទី២។
គ្រូបង្វឹករូបនេះ បានបន្ដទៀតថា វត្តមានរបស់ពួកគេនឹងអាចជួយក្រុមបានច្រើនឡើងវិញនៅជុំទី២។ កីឡាករបរទេសទាំងពីរ២នាក់ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលលេងក្រុមស្វាយរៀង ស្របពេលដែលប្រាក់ មុន្នីឧត្តម វិញ បងប្អូនអ្នកគាំទ្រវិស័យបាល់ទាត់អាចនឹងស្គាល់ច្បាស់ហើយ។ កីឡាករទាំង៣នាក់នេះ គឺលេងនៅតំបន់បម្រើ ប្រយុទ្ធ ទាំងអស់៕