• 2018-06-23 04:38:25
  • បាល់ទាត់

កីឡា​ការិនី​ជម្រើស​ជាតិ​ គឹម ហុង ​មិន​​ខ្លាច​ខូច​សម្រស់​​ព្រោះ​ស្រលាញ់​បាល់ទាត់

  • 2018-06-23 04:38:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា គឹម ហុង ​បាន​អះអាង​ថា មិន​បាន​គិត​រឿង​រូប​សម្រស់​របស់​ខ្លួន​ឡើយ បើ​ទោះ​ខ្លួន​ជា​ស្រី សុខ​ចិត្ត​ចំណាយ​ពេល​ដើម្បី​ហាត់​បាល់​ទាត់​ ដោយ​សារ​ចិត្ត​ស្រលាញ់។

គឹម ហុង (រូបថត៖គឹម ហុង)

​យុវតី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​ជាប់​ជម្រើស​ជាតិ​​នារី​​កាល​ចូល​ហាត់​បាល់​ ដំបូង​នៅ​ឆ្នាំ​២០០៨ ហើយ​​ក៏​បាន​ទៅ​លេង​ពាន​​​បាល់ទាត់​នារី​ក្រោម​អាយុ ១៦ ឆ្នាំ​នៅ​ប្រទេស​ឡាវ។ ការ​ចូល​ហាត់​បាល់ទាត់​នេះ​ ដោយ​សារ​ចិត្ត​ស្រលាញ់​តែ​មួយ​មុខ​គត់។

កីឡា​ការិនី​របស់​ក្លឹប​ភ្នំពេញ​ក្រោន​រូប​នេះ​បន្ថែម​ថា តាំង​ពី​ឈាន​ចូល​​ដល់​វ័យ ១៧ ឆ្នាំ​ហាក់បាត់​បង់​ជំនឿ​ចិត្ត​ថា កម្ពុជាប្រហែល​ជា​គ្មាន​ជម្រើស​ជាតិ​នារី​ដូច​សព្វថ្ងៃ​នេះ​ទេ។ ប៉ុន្តែ​ពេល​នេះ​ជម្រើស​ជាតិ​នារី​កម្ពុជា​កំពុង​ហ្វឹកហាត់​យ៉ាង​សកម្ម​ដើម្បី​ត្រៀម​ការ​ប្រកួត​ផ្សេងៗ។

​គឹម ហុង គឺ​ជា​កីឡា​ការិនី​ឆ្នើម​មួយ​រូប​របស់​កម្ពុជា ដែល​តែង​រក​គ្រាប់​បាល់​ជួយ​ក្រុម​បាល់ទាត់​​​ជម្រើស​ជាតិ​នារី​​កម្ពុជា​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កីឡា​ការិនី​រូប​នេះ​ក៏​ធ្លាប់​ឈ្នះ​ពាន​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ថៃ​ផង​ដែរ កាល​នៅ​លេង​ពាន​បាល់ទាត់​នារី​ក្រោម​អាយុ ១៤ ឆ្នាំ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី