- 2018-06-18 04:39:19
- បាល់ទាត់
Home Sport ចាប់ផ្ដើមហ្វឹកហាត់ក្មេងៗជិត១០០នាក់ ឱ្យយល់ច្បាស់ពី Futsal
- 2018-06-18 04:39:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Home Sport ចាប់ផ្ដើមហ្វឹកហាត់ក្មេងៗជិត១០០នាក់ ឱ្យយល់ច្បាស់ពី Futsal
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ Home Sport FC បានចុះបង្ហាត់បង្ហាញក្មេងៗប្រមាណ១០០នាក់ពីវិទ្យាល័យជាស៊ីមសន្ធរម៉ុក ដើម្បីឱ្យពួកគេបានយល់ច្បាស់ពីអត្ថប្រយោជន៍នៃការលេងកីឡាបាល់ទាត់ Futsal ។
លោក សេង ពៃទូរ្យ សមាជិកនៃក្រុម Home Sport ដែលបានចុះបង្ហាត់បង្ហាញក្មេងៗខាងលើនេះ បានបញ្ជាក់ថានេះជាកម្មវិធីល្អមួយសម្រាប់ក្មេងៗ ដែលខាងក្រុមរបស់ខ្លួនបានចូលរួម។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្កើតកម្មវិធីនេះឡើង ពិតជាល្អសម្រាប់ក្រុម ដើម្បីស្វែងរកអ្នកគាំទ្រ ក៏ដូចជាបានឱ្យក្មេងៗយល់ច្បាស់ពីកីឡាករ Futsal យកពេលទំនេរលេងកីឡា ជាជាងទៅប្រព្រឹត្តិអំពើមិនល្អផ្សេងៗ។ មួយវិញទៀត ខាងក្រុម Home Sport ក៏មានឱកាសស្វែងរកកីឡាករល្អៗ ចេញពីក្មេងៗដែលកំពុងហ្វឹកហាត់នេះផងដែរ ដើម្បីចូលជាថ្នាលរបស់ខ្លួន។
កម្មវិធីនេះ គឺស្របទៅតាមខាងក្រុម Home Sport ដែលចង់បង្កើតផងដែរ ទៅតាមសាលានានា។ ដើម្បីជាការទាក់ទាញអ្នកគាំទ្រផង និងស្វែងរកកីឡាករល្អៗផងដើម្បីចូលក្រុមថ្នាលយុវជន Home Sport ។ ក្រុមបាល់ទាត់ល្បីឈ្មោះមួយនេះ កំពុងរៀបចំថ្នាលយុវជនរបស់ខ្លួន ដែលជ្រើសចេញពីក្មេងៗទាំងនេះផង និងតាមក្រុមបាល់ទាត់ផ្សងៗផង។ ការបង្កើតថ្នាលនេះ គឺជាចំណុចចាប់ផ្ដើមយ៉ាងល្អ ដើម្បីអភិវឌ្ឍទៅថ្ងៃមុខទៀត។
Home Sport ជាក្រុមបាល់ទាត់មួយកំពុងលេងនៅលីគ Futsal របស់កម្ពុជា។ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ ពួកគេទើបតែយកឈ្នះលើក្រុម អាណាចក្របៃតងក្នុងលទ្ធផល ៨-៧ ក្នុងសប្ដាហ៍ទី១៤។ លទ្ធផលនេះ បានធ្វើឱ្យ Home Sport ឡើងទៅលេខ២ ក្នុងតារាង ដោយដេញតាមក្រុមលេខ១ Down Town Sport តែ៣ពិន្ទុប៉ុណ្ណោះ៕