• 2018-06-12 08:13:55
  • បាល់ទាត់

ចាន់ វឌ្ឍនាកា ​ចេញ​មុខ​បក​ស្រាយ​ជុំ​វិញ​រឿង​ទៅ​លេង​ក្លឹប​ថ្មី​

  • 2018-06-12 08:13:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​​ថ្មី​នេះ​ Page ផ្លូវ​ការ​របស់​ Home United បាន​បង្ហោះ​​នៅ​លើ Instagram  ​ថា ចាន់ វឌ្ឍនាកា និង​កីឡាករ​របស់​អូស្ត្រាលី Isaka Cernak ​​នឹង​អាច​មាន​ម្នាក់​បាន​លេង​នៅ​ក្លឹប​​របស់​ខ្លួន។

ចាន់ វឌ្ឍនាកា

​ដោយ​​ឡែក​ថ្ងៃ​នេះ​សាមី​ខ្លួន ចាន់ វឌ្ឍនាកា បាន​ចេញ​មុខ​​ដោយ​សរសេរ​លើ​ Page ផ្លូវ​ការ​របស់​ខ្លួន​ថា « សួស្ដី​បង​ប្អូន​ទាំងអស់គ្នា​!​ សុខសប្បាយ​ជា​ទេ? សង្ឃឹម​ថា​សុខ​សប្បាយ​ទាំង​អស់គ្នា។​ សម្រាប់​ខ្ញុំ​វិញ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ខ្ញុំ​សង្កេត​ឃើញ​មាន​ពាក្យ​ចចាមអារ៉ាម​​ជា​ច្រើន​ជុំវិញ​អនាគត​របស់​ខ្ញុំ។ ថ្ងៃនេះ​ខ្ញុំ​ចង់​បញ្ជាក់​ថា​ខ្ញុំ​កំពុង​ស្ថិត​នៅ​រាជ​ធានី​ភ្នំពេញ​ និង​មិន​មាន​ការ​ទៅ​ហាត់ ​ឬ​ទៅ​ធ្វើតេស្ត​នៅ​ក្លឹប​​ណា​ទេ​ ហើយ​ក៏​មិនទាន់​អូខេ​ជាមួយ​ក្លឹប​​ណា​នោះ​ដែរ​។ សូម​បងប្អូន​កុំ​យល់​ច្រឡំ។ ខ្ញុំ​អាច​បង្ហើប​បាន​យ៉ាង​ខ្លី​ថា​ ខ្ញុំ​កំពុង​ចរចា​ជាមួយ​ក្លឹប​​បរទេស​ពិតមែន​ ប៉ុន្តែ​មិនមែន​ក្លឹប​ដែល​បងប្អូន​ និង​ ព័ត៌មាន​មួយ​ចំនួន​​លើក​ឡើង​នោះ​ឡើយ​។ ខ្ញុំ​នឹង​ប្រកាស​ ជា​ផ្លូវ​ការ​លើ​ទំព័រ​ហ្វេសប៊ុក​ របស់​ខ្ញុំ​នេះ​ នៅ​ពេលណា​ការចរចា​ឈាន​ដល់​ការ​ព្រមព្រៀង​១០០%។ សូម​អរគុណ​ចំពោះ​ការ​ស្រលាញ់ ​និង​ការ​យក​ចិត្ត​ទុកដាក់​របស់​បងប្អូន​ទាំង​អស់​គ្នា​ មក​លើ​រូប​ខ្ញុំ។ សូម​ប្រកបដោយ​សំណាង​ល្អ​ និង​ជោគជ័យ​ទាំង​អស់​គ្នា​។»

វឌ្ឍនាកា ត្រូវ​បាន​ក្លឹប​នៅ​ម៉ាឡេស៊ី ​Pahang ​ផ្ដាច់​កុង​ត្រា​​នៅ​សប្ដាហ៍​ទី​៩ បន្ទាប់​ពី​គ្រូ​បង្វឹក​យល់​ថា កីឡាករ​កម្ពុជា​រូប​នេះ​​ធ្វើ​មិន​បាន​ល្អ​តាម​ការ​ចង់​បាន​របស់​​​ក្លឹប​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី