• 2018-06-06 07:58:25
  • បាល់ទាត់

ដំណឹង​នេះ​ពិត​ជា​ល្អ​សម្រាប់ Fan ​បឹង​កេតជុំ​វិញ​រឿង​ ចាន់​ វឌ្ឍនាកា

  • 2018-06-06 07:58:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា ចាន់ វឌ្ឍនាកា ​​​​​ត្រូវ​បាន​ក្លឹប​នៅ​ម៉ាឡេស៊ី​ Pahang FA ​ផ្ដាច់​កុង​ត្រា នឹង​បាន​ត្រឡប់​មក​ទឹក​ដី​កំណើត​វិញ​​កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា ឆ្នាំ​២០១៨។

អ្នក​ស្រី ពុធ ធីតា (​ទី២​រាប់​ពី​ស្ដាំ)

​រហូត​មក​ដល់​ពេល​នេះ​​ វឌ្ឍនាកា មិន​ទាន់​ចូល​លេង​ឲ្យ​ក្លឹប​ណា​មួយ​ឡើយ។ ទាក់​ទង​រឿង​នេះ​ដែរ​​ អ្នក​ស្រី ពុធ​ ធីតា ប្រធាន​ក្លឹប​បឹង​កេត​បាន​ឲ្យ​ដឹង​ថា ​អ្នក​ស្រី​បា​ន​ជួប​ពិភាក្សា​ជា​មួយ​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​រួច​ហើយ។ កីឡាករ​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពត​រូប​នេះ​បញ្ជាក់​យ៉ាង​ខ្លី​ថា ប្រសិន​បើ​លេង​​ក្នុង​លីគ​នៅ​កម្ពុជា ​នឹង​មិន​ទៅ​លេង​ឲ្យ​ក្លឹប​ក្រៅ​ពី​បឹង​កេត​ឡើយ ។ ប៉ុន្តែ​ក៏​អាច​ទៅ​លេង​នៅ​ក្រៅ​ស្រុក​ដែរ ​ហើយ​រឿង​នេះ​ក៏​គេ​មិន​អាច​​សន្យា​បាន​ដែរ។

​ចំពោះ​ស្ថាន​ភាព​បច្ចុប្បន្ន​ វឌ្ឍនាកា ចង់​នៅ​ដើរ​លេង​លំហែ​កាយ​សិន ពោល​គឺ​មិន​ទាន់​គិត​ចង់​លេង​ឲ្យ​ក្លឹប​ណា​នោះ​ទេ។ ចាន់ វឌ្ឍនាកា ត្រូវ​បាន​ក្លឹប​ Pahang FA ​ របស់​ម៉ាឡេស៊ី​ផ្ដាច់​កុង​ត្រា​ត្រឹម​សប្ដាហ៍​ទី​៩៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី