- 2018-06-04 09:55:50
- បាល់ទាត់
របួសត្រចៀកកីឡាករ Yudai នឹងត្រូវសម្រាករយៈពេល១ខែ
- 2018-06-04 09:55:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របួសត្រចៀកកីឡាករ Yudai នឹងត្រូវសម្រាករយៈពេល១ខែ
ចន្លោះមិនឃើញ
បើតាមការបញ្ជាក់របស់លោកគ្រូ ភា សុភក្ត្រា គឺកីឡាករ Yudai ត្រូវសម្រាករយៈពេល១ខែ ដើម្បីឱ្យជាសះស្បើយត្រចៀកខាងឆ្វេងរបស់ខ្លួន ដែលរបួសពេលប៉ះគ្នាយប់មិញ។
Yudai Ogawa ជាកីឡាករឆ្នើមម្នាក់របស់ក្រុមក្រសួងការពារជាតិ។ កីឡាកររូបនេះ ត្រូវរបួសធ្ងន់កាលពីយប់មិញ ដោយសារប៉ះទង្គិចគ្នាខ្លាំងរវាងកីឡាករនិងកីឡាករ ក្នុងការប្រកួតដែលក្រសួងការពារជាតិយកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ២-១។ ក្រោយពីចប់ការប្រកួត និងទៅធ្វើការពិនិត្យ ឃើញថា កីឡាករជប៉ុនម្នាក់នេះ ត្រូវសម្រាកប្រមាណ១ខែ ពីទីលាន ដើម្បីឱ្យត្រចៀកដែលស្ដាប់មិនឮនោះ បានធូរស្រាល និងជាសះស្បើយឡើងវិញ។ បើតាមការបញ្ជាក់របស់គ្រូបង្វឹកក្រសួងការពារជាតិខាងលើ អតីតកីឡាករដែលលេងនៅលីគលំដាប់ទី២ជប៉ុនជាមួយក្រុម FC Gifu រូបនេះ នៅមានរបួសច្រើនកន្លែងទៀត ប៉ុន្តែត្រង់ត្រចៀកធ្ងន់ជាងគេ។
នៅមិនទាន់មានចំណាត់ការណាមួយទាក់ទងទៅនឹងការប៉ះទង្គិចគ្នាខ្លាំងនៅយប់មិញនៅឡើយទេ។ ដោយក្លឹបទាំងសងខាងថានឹងដាក់ពិន័យ ណែនាំកីឡាកររបស់ខ្លួន ចំពោះរឿងហេតុមិនគួរកើតមានមួយនេះ។ ស្របពេលខាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាវិញ មិនទាន់ចេញសេចក្ដីប្រកាសពិន័យជាផ្លូវការណាមួយឡើយ៕