- 2018-06-04 08:24:33
- បាល់ទាត់
ក្រុមយុវជនមកពីហុងកុង មកសាកសមត្ថភាពជាមួយយុវជនផ្កាយសមុទ្រ
- 2018-06-04 08:24:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមយុវជនមកពីហុងកុង មកសាកសមត្ថភាពជាមួយយុវជនផ្កាយសមុទ្រ
ចន្លោះមិនឃើញ
ក្រុមយុវជនមកពីហុងកុង ៩ក្រុម ប្រមាណ៧០នាក់ បានមកចូលរួមកម្មវិធីប្រកួតមិត្តភាពជាមួយក្រុមយុវជនអង្គការផ្កាយសមុទ្រ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។
ក្នុងការប្រកួតមិត្តភាពនោះដែរ មានថ្នាលយុវជន៣កម្រិតគឺ U10 U12 និង U14 ដែលមានស្រី និងប្រុស។ ដោយឡែកខាងក្រុមហុងកុងមាន៩ក្រុម និងខាងកម្ពុជាមានប្រមាណ២១ក្រុម។ នេះជាការប្រកួតមិត្តភាពប្រចាំឆ្នាំរវាងខាងហុងកុង និងកម្ពុជា ដើម្បីជាការបង្កើតសាមគ្គីភាពរវាងក្មេងទាំងសងខាង។
កញ្ញា ជួប វិច្ឆិកា ប្រធានអង្គរការផ្កាយសមុទ្របញ្ជាក់ថានេះជាប្រកួតមិត្តភាពមួយ ដើម្បីឱ្យក្មេងៗនៅកម្ពុជា បានចូលរួមប្រកួតជាមួយក្មេងៗក្រៅប្រទេស។ ក្រៅពីបានហ្វឹកហាត់កីឡាបាល់ទាត់ហើយ ក្មេងៗ ថែមទាំងបានបង្កើនការទាក់ទងនិងរៀនយល់ពីកុមារក្រៅប្រទេសថែមទៀតផង។ ដោយនេះជាការប្រកួតមិត្តភាពរៀងរាល់១ឆ្នាំម្ដង បង្កើតឡើងបាន៦ឆ្នាំមកហើយ។ មានកីឡាករនៅកម្ពុជា មួយចំនួនបានស្គាល់ និងរាប់អានកីឡាករមកពីហុងកុង ដើម្បីជាការរាប់អានគ្នា ហើយ១ឆ្នាំមានឱកាសបានលេងជាមួយគ្នា១ដង។
នេះជាកម្មវិធីមួយទៀតរបស់អង្គការផ្កាយសមុទ្រ ក្រៅពីការប្រកួតលីគ កុមារគថ្លង់ យុវជនលើរទេះរុញ យុវជនពិការផ្នែក និងអ្នកខ្សោយបញ្ញា។ ដោយនេះជាកម្មវិធីធ្វើឡើងជារៀងរាល់ឆ្នាំតែម្ដង ដែលក្រុមចូលរួមសុទ្ធតែចេញមកពីអង្គការនានា៕