• 2018-06-04 00:28:17
  • ព័ត៌មាន

ត្រឡប់​ពី​របួស​ភ្លាម Neymar ស៊ុត​​១​គ្រាប់​ ជួយប្រេស៊ីលឈ្នះក្រូអាត

  • 2018-06-04 00:28:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​យក​ឈ្នះ​ ក្រូ​អាត​ ២​ទល់​នឹង​០​ ក្នុង​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​មុន​ព្រឹត្តិការណ៍​ World Cup។

ជំនួប​នៅ​កីឡដ្ឋាន​ Anfield ទឹកដី​កណ្ដាល​ស្ថិត​ក្នុង​ទីក្រុង​លីវើភូល​ ប្រេស៊ីល​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​ពិសេស​គ្រាប់​បាល់​ទី​មួយ​នាទី​ ៦៩​ ​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​ប្រយុទ្ធ​ Neymar ដែល​ទើប​ជា​ពីរ​របួស​។​ ដោយ​ឡែក​មួយ​គ្រាប់​ទៀត​រក​​បាន​ដោយ​ Firmino នៅ​នាទី​៩០​+៣​។

ប្រេស៊ីល​ដែល​កក់​កៅអី​ World Cup ដំបូង​គេ​តាំង​ពី​ខែ​មិនា​នឹង​ជួប​ ជម្រើស​ជាតិ​អូទ្រីស​នៅ​ថ្ងៃ​អាទិត្យ​ មុន​បើក​ឆាក​ពូល​ E ប៉ះ​ជម្រើស​ជាតិ​ស្វីស​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា៕

ប្រភព៖ BBC ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទថ្មី