• 2018-05-30 06:58:01
  • បាល់ទាត់

មូលហេតុ ​វិសាខា ​ចុះ​កុងត្រា​យក កែវ សុខផេង

  • 2018-05-30 06:58:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប វិសាខា ​បាន​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ កែវ សុខផេង ​និង​ខ្សែ​ការពារ សុខ សុវណ្ណ ​ហើយ​នៅ​មុន​នេះ​បន្ដិច។

លោក ហុក សុចិត្រា ​អ្នក​ចាត់ការ​ក្រុម​វិសាខា ​បាន​បញ្ជាក់​ថា​ការ​ចុះ​កុងត្រា​យក​កីឡាករ​ទាំង​ពីរ​មក​រួម​ក្រុម​នេះ ​គឺ​ដើម្បី​ពង្រឹង​ក្រុម​បន្ថែម ទាំង​តំបន់​ប្រយុទ្ធ​និង​ការពារ ដើម្បី​ប្រជែង​ជាមួយ​ក្រុម​ដែល​មាន​បទ​ពិសោធ​ច្រើន​ឆ្នាំ​ថែម​ទៀត។ ដោយ​ឡែក ​ការ​យក កែវ សុខផេង ​មិន​យក ចាន់ វឌ្ឍនាកា ​និង ប្រាក់ មុន្នីឧត្តម ​នោះ​គឺ​លោក សុចិត្រា ​បាន​និយាយ​យ៉ាង​ខ្លី​ថា ​លោក​ចង់​បាន​កីឡាករ​ល្អ​ៗ​ទាំង​អស់ ប៉ុន្តែ​លោក​ចង់​បាន​កីឡាករ​បាន​បទ​ពិសោធ​ច្រើន​។

ទៅ​ថ្ងៃ​អនាគត ​បើ​ក្រុម​វិសាខា ​អាច​ចុះ​កុងត្រា​កីឡាករ​ថ្មី​បន្ថែម​ទៀត ​មិន​ថា ចាន់ វឌ្ឍនាកា ​ឬ ឧត្តម ​ឡើយ ​គឺ​នឹង​យក​បន្ថែម​ទៀត ព្រោះ​គោលដៅ​ក្រុម​នៅ​មាន​ច្រើន​។ មួយ​វិញ​ទៀត ​ក្លឹប​ណា​ក៏​ដោយ តែងតែ​ចង់​បាន​កីឡាករ​ល្អ​ជា​និច្ច ប៉ុន្តែ​នៅ​មាន​លក្ខខណ្ឌ​ច្រើន​ទៀត​ទាក់ទង​ទៅ​នឹង​ការ​ទិញ​កីឡាករ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី